
ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី២ សម្រាប់អ្នកណែនាំរោងការ កាលពីថ្ងៃទី៣០ មេសា ២០១៧ ដើម្បីថ្លែងអំណរគុណ និងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដែលបានណែនាំរោងការឲ្យទិញស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់មង្គលការ។
កម្មវិធីចាប់រង្វាន់នេះ ធ្វើឡើងក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN ដោយចាប់បានអ្នកណែនាំរោងការ ៣ នាក់ ដែលមានសំណាងឈ្នះរង្វាន់រ៉ឺម៉កកង់បីមានបិទស្លាកសញ្ញាស្រាបៀរ Anchor ជាមួយនឹងស្រាបៀរ Anchor ដប ៨០ កេស។ អ្នកមានសំណាងទាំង ៣នាក់ គឺ៖
- ជា សុអាន មកពី ភ្នំពេញ, លេខទូរសព្ទ ០៩២ ៦៦០ ១៦៨
- សាំង ហុក មកពី សៀមរាប, លេខទូរសព្ទ ០១២ ៩២៤ ៤៥៣
- អេង ហ៊ាង មកពី កំពង់ចាម, លេខទូរសព្ទ ០១២ ៨៨៥ ៤៩៤
ដោយ៖ sabay


Post a Comment