សុខភាព នឹង សម្ផស្ស

បច្ចេកវិទ្យា នឹង វិទ្យាសាស្រ្ត

ទេសភាព នឹង ដំណើរកំសាន្ត

Latest Updates



This page display in seconds, If skip, click here or

ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក

ថ្ងៃទី១៧/កញ្ញា/២០១៧ វេលាម៉ោង១៤:០០នាទី ដល់ម៉ោង១៤:៣០នាទី​ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ ធឿន



មេបញ្ជាការរងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៃ ឧត្ដម ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥។ ក្រោយសំណេះសំណាលឯកឧត្តម បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលជាអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ 




ចែកជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួមមាន:
១- អង្ករចំនួន ១ តោន
២- មីម៉ាម៉ា ចំនួន ១០ កេះធំ
៣- ត្រីខ ចំនួន ៥ កេះ
៤- ស្រាបៀរ ចំនួន ៩០ កេះ
៥- ទឹកក្រូច ចំនួន ៩០ កេះ
៦- ថវិការសំរ៉ាប់កម្លាំង ៣២៣នាក់ ក្នុង១នាក់ ចំនួន ៥ម៉ឺនរៀល។




អាមេរិក បញ្ជូន​នាវា​ចម្បាំង និង​យន្តហោះ ទៅជួយ​សង្គ្រោះ​ប្រជាជន​ពី​ទឹកជំនន់

នាវាចម្បាំង​អាមេរិក ២​គ្រឿង គឺ USS Kearsage និង USS Oak Hill ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋ​តិចសាស់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ពី​ទឹក​ជំនន់ ដែល​បាន​កើតឡើង​ដោយសារ​ខ្យល់ព្យុះ​ត្រូពិច Harvey។


នាវា​ចម្បាំង​ទាំង២គ្រឿង​នេះ គឺ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅក្នុង​មហា​សមុទ្រ​អាត្លង់ទិក ទៅកាន់​ទីក្រុង Norfolk កាលពី​ថ្ងៃទី២៩​សីហា រួចនឹង​ចាកចេញ​ពីក្រុង​នេះ ទៅកាន់​រដ្ឋ​តិចសាស់ នៅថ្ងៃទី​៣១សីហា​នេះ​ហើយ។
មន្រ្តី​កងទ័ព​ម៉ារីនម្នាក់​បាន​ឲ្យដឹង​ថា កងម៉ារីន​ចំនួន ៦៩០​នាក់ នឹង​ធ្វើ​ដំណើរ​លើ​នាវា Oak Hill ដើម្បី​ទៅជួយ​សង្គ្រោះ​ជន​រងគ្រោះ។



ក្នុងពេល​ជាមួយ​គ្នា​នេះដែរ កងទ័ព​អាកាស និង​ឧទ្ធម្ភាគចក្រ​នៃ​កងទ័ព​ជើងទឹក បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​រដ្ឋ​តិចសាស់ តាំងពី​ដើម​សប្តាហ៍​នេះ​មកម្លេះ។
ឆ្មាំជាតិ​ប្រចាំ​រដ្ឋ​តិចសាស់ ក៏បាន​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន ១៦​គ្រឿង ចំណែក​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​មកពី​រដ្ឋ​ផ្សេងៗ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​ផងដែរ៕

 ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី


តុលាការ​កំពូល​ថៃ ទម្លាក់​ចោទ​សំណុំ​រឿង​អតីត​នាយករដ្ឋមន្ត្រី​ថៃ Abhisit


តុលាការ​កំពូល​ថៃ កាលពី​ថ្ងៃ​ទី៣១ សីហា ម្សិលមិញ បាន​ទម្លាក់​ចោទ​សំណុំ​រឿង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Abhisit Vejjajiva និង​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Suthep Thaugsuban ជុំវិញ​ការ​បញ្ជា​ឲ្យ​បង្រ្កាប​បាតុករ ដែល​ប្រមូល​ផ្ដុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ កាលពី​ឆ្នាំ​២០១០។


អតីត​មេដឹកនាំ​រដ្ឋាភិបាល​ថៃ​ទាំង ២​រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​លើ​ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ក្រុម​បាតុករ​អាវ​ក្រហម ដែល​បាន​ប្រមូល​ផ្ដុំ​តវ៉ា​តាម​ដង​ផ្លូវ​នៅ​ក្រុង​បាងកក អស់​រយៈពេល ២​ខែ។



សូម​បញ្ជាក់​ថា ក្នុង​ការ​បង្រ្កាប​ក្រុម​បាតុករ​អាវ​ក្រហម នៅ​ក្នុង​ក្រុង​បាងកក កាលពី​ឆ្នាំ​២០១០ មាន​មនុស្ស​ប្រមាណ ៩០​នាក់ ត្រូវ​បាន​ស្លាប់

កម្ពុជា​គ្រោង​នាំចូល​ពូជ​សត្វ​ខ្លា​ដំបង​ពី​ក្រៅ​ប្រទេស

នាយក​ប្រតិបត្តិ​នៃ​អង្គការ​WWF​បាន​ថ្លែង​ថា​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឯក​ភាព​ទៅ​លើ​គម្រោង​នាំ​ពូជ​ខ្លា​ដំបង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្តារ​ពូជ​ខ្លា​យើង​ដែល​បាន​បាត់បង់​ក្នុង​សម័យ​សង្គ្រាម​ឡើង​វិញ។


ស្តង់ដារ​រស់នៅ​របស់​សត្វ​ខ្លា​ទាក់ទង​នឹង​ពពួក​សត្វ​ជា​ចំណី​របស់​វា​ហើយ​ផ្ទៃដី​ក្នុង​មួយ​គីឡូ​ម៉ែត្រ​ការ៉េ​ក្នុង​រង្វង់​វា​រស់នៅ​ត្រូវ​មាន​សត្វ​ជា​ចំណី​រហូត​ដល់​៦,៥​ទៅ​៧%។​ឧទាហរណ៍​សត្វ​ដែល​ជា​ចំណី​របស់​វា​មាន​ដូច​ជា​ជ្រូក​ព្រៃ​ខ្សោក​ប្រើស​និង​រមាំង​ជាដើម។


លោក​សេង​ទៀក​នាយក​ប្រតិបត្តិ​នៃ​អង្គការWWFកម្ពុជា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ភាព​ជា​ដៃគូ​លើ​វិស័យ​ព្រៃ​ឈើ​និង​ជលផល​ដំណាក់​កាល​ទី២​កាល​ពី​ថ្ងៃ​ទី៣០​ខែ​សីហា​ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​ទន្លេ​បាសាក់២។​លោក​បញ្ជាក់​ថា​​សម្រាប់​ការ​ស្តារ​ពូជ​ខ្លា​ឡើង​វិញ​ត្រូវ​មាន​លក្ខខណ្ឌ​៣​សំខាន់​ដូចជា៖


  • ទី១​មាន​ទី​ជម្រក​ដែល​ស្ងប់ស្ងាត់​ល្អ​និង​គ្មាន​ការ​រំខាន
  • ទី២​មាន​ចំណី​សម្រាប់​វា​ស៊ី​ជា​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ហើយ​អាច​បន្ត​ពូជ​បាន
  • ទី៣​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ឱ្យ​វា​ផឹក​នៅ​ក្នុង​ដែន​ព្រៃ​ដែល​ពួកវា​រស់នៅ។
    ចុះនៅលើទីនោះ NEWS  http://www.angkorbody.com

រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​ប្រកាស​បើក​ឲ្យ​ដំណើរការ​ហើយ​ចាប់ពីពេលនេះ​តទៅ

​ភ្នំពេញ​)៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ នេះ​បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រថយន្ត​មន្ទីរពិសោធន៍​​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ (Mobile Lab for Petroleum Products) របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែលមាន​តម្លៃ​សរុប​ជាង​១៥​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ការការពារ អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​។​
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​កាត់​ខ្សែបូ​រថា ការ​​ដាក់​ឲ្យ​ដំណើរ​រថយន្ត​មន្ទីរពិសោធន៍​ទី​ពីរ បន្ទាប់ពី​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ទីមួយ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​និង​សុវត្ថិភាព​ម្ហូបអាហារ​​កាលពី​ចុងឆ្នាំ​២០១៦ គឺ​ក្នុង​គោលបំណង​ជួយ​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ប្រេងឥន្ធនៈ​គ្រប់​មជ្ឈដ្ឋាន​ដែល​អាច​វិភាគរ​កនូវ​​ប៉ារ៉ាម៉ែត្រ​ពាក់ព័ន្ធ​នឹង ផលិតផល​ទំនិញ​ជា​ប្រេងឥន្ធនៈ​ទាំង​លើ​ផ្នែក​គុណភាព និង​បរិមាណ​។ លោក​បន្តថា រថយន្ត​ថ្មី​នេះ នឹង​ជួយ​ពង្រឹង​​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​កាំកុងត្រូល ក្នុង​ការចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ៍ ឬ​ដេប៉ូ ចែកចាយ​នៅ​ទូទាំងប្រទេស ព្រោះ​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប ដែល​អាច​វិភាគរ​កនូវ​ប៉ារ៉ាម៉ែត្រ នៃ ផលិតផល​ទំនិញ​ជា​ប្រេងឥន្ធនៈ​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​។​



​លោក​រដ្ឋមន្ត្រី​លើកឡើងថា នៅក្នុង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​នេះ មាន​បំពាក់​នូវ​ឧបករណ៍​សំខាន់ៗ ចាំបាច់ មានដូចជា​៖ កម្រិត​លំអៀង​ខុសគ្នា​នៃ​មាឌ (Volume) ដែល​បាញ់​បញ្ចូល​ក្នុង Reservoir យានយន្ត ចំណុះ​០៥​លីត្រ​, ១០​លីត្រ​, ២០​លីត្រ​, និង​៥០​លីត្រ​, ដង់ស៊ីតេ​, Color,​ស​ន្ទ​ស្ស​នៃ​ចំនួន​អុក​តាន​របស់​ប្រេងសាំង ប្រេងម៉ាស៊ូត​, ក​ម្រឹត​នៃ​ការ​ហួត​ហើរ (Volatility) របស់​ប្រេងសាំង និង​ក្នុងករណី​មានការ​តម្រូវ​ចាំបាច់​មន្ទីរពិសោធន៍​នឹង​បូម យក​គំរូ​ប្រេងម៉ាស៊ីន​ដើម្បី​វាយតម្លៃ​អំពី​គុណភាព​​ដែល​អះអាង​នៅលើ​ស្លាក​សញ្ញា​ទៅ តាម​យ​ថា​ប្រភេទ​ប៉ារ៉ាម៉ែត្រ​ផ្សេងៗ​ទៀត​។​


​ ​ ​
​សូមជម្រាបថា បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ប្រង​ឥន្ធនៈ​នេះ មន្ត្រី​នៃ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹងធ្វើ​ការចុះ​ត្រួតពិនិត្យ​គុណភាព​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​ដូចជា​៖ ប្រេងម៉ាស៊ូត​, ប្រេងសាំង (​ស៊ុប​ពែរ និង​សាំង​ធម្មតា​)​និង​ប្រេង​​ម៉ាស៊ីន​នៅតាម​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ទូទាំងប្រទេស​សំដៅ​ធានា​ភាពជឿជាក់​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​​ទំនិញ​ជា​ប្រេងឥន្ធនៈ​ប្រកប ដោយ​គុណភាព និង​បរិមាណ​ត្រឹមត្រូវ ព្រមទាំង​ធានា​នូវ​ការធ្វើ​ធុរកិច្ច​ប្រកបដោយ​សមធម៌ និង​រក្សា​សណ្តាប់ ធ្នាប់​ទីផ្សារ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​៕​ដោយ​: ពៅ និមល​/sn


តូបលក់ដូរមួយចំនួននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរុះរើដោយគ្មានការតវ៉ា

ដោយៈ ធីម ថា
បន្ទាយមានជ័យៈ តូបលក់ដូរចំនួន១៤តូច លក់ដូរលើផ្លូវថ្មើរជើងនៅចំណុចប្រាសាទកំពូលបី ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យរុះរើ ក្នុងមានរយៈពេល៣០ថ្ងៃ ត្រូវបានរុះរើចេញមួយចំនួនហើយ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប៉ុន្តែនៅតូបមួយចំនួនមិនទាន់បានរុះរើនៅឡើយ។
តូបលក់ដូរទាំង១៤តូចនោះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភណ្ឌភាព បរិស្ថាន 




អានាម័យ នឹងបង្កការកកស្ទះចរាចរណ៍ផងដែរ។ អ្នកលក់ដូរមួយចំនួនធំបានរុះរើទំនិញចេញពីតូបហើយ។ នៅឡើយតូបមួយចំនួនមិនទាន់រុះរើទំនិញចេញពីតូប។
ម្ចាស់តូបដែលរុះរើបានប្រាប់ថា ពួកគាត់មិនជំទាស់នឹងអាជ្ញាធរដែលឱ្យរុះរើតូបពួកគាត់ទេ តែតូបមួយចំនួនមិនព្រមរុះរើនោះវាគិតយ៉ាងណាវិញ ត្រូវធ្វើឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ ចំណែកពួកគាត់បានជញ្ជូនទំនិញចេញពីតូបហើយ តូបទាំងប៉ុន្មានមិនរុះរើពួកគាត់នឹងមកលក់សារជាថ្មីវិញ ម្យាងទៀតពួកគាត់បានលក់ដូរមានទំហ៉ុំតែ២ម៉ែត្រតែប៉ុណ្ណោះ នឹងបានបង់ប្រាក់អានាម័យជារៀងរាល់ខែមិនដែលខកខានម្តងណាឡើយ។ 





បញ្ហាការលក់ដូរនូវតាមផ្លូវថ្មើរជើង ចាប់ពីក្បាលស្ពានមិត្តភាពកម្ពុជា ថៃ មានតូបសង់ដោយសំណង់រឹងប្រមាណជា៤ទៅ៥តូបទៀតដែលមិនទាន់មានវិធានការឱ្យរុះរើ។ ដោយឡែកសំណង់មួយទៀតដែលនូវម្តុំផ្លូវស្ពានរថភ្លើងជាចំណីផ្លូវកំពុងសាងសង់ ជាបន្តបន្ទាប់មិនទាន់មានវិធានការនូវឡើយ។
អ្នកសាងសង់បានប្រាប់ថា ដីដែលសាងសង់សំណង់ខាងលើនេះជាដីរបស់អ្នកឩកញ៉ា កុក អាន។
លោកវួច អូន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ពាក់ព័ន្ធករណីរុះរើតូបលក់ដូរនៅលើផ្លូវថ្មើរជើងនោះ មិនទាន់រុះរើសូមឱ្យរុះរើជាបន្ទាន់ បើនៅតែចចេះរឹងរូស រដ្ឋបាលសាលាខេត្តនឹងត្រៀមកម្លាំងចុះមករុះរើឱ្យ 




ប៉ុន្តែមិនទទួលការខុសត្រូវចំពោះបាត់បង់ទ្រព្យសម្បតិរបស់បងប្អូនឡើយ។ ម្យ៉ាងទៀតតូបមួយចំនួនដែលលក់ដូរនូវចំណុចក្បាលស្ពានមិត្តភាពនោះនឹងរៀបចំជាបណ្តើៗ។ ចំណែកសំណង់កំពុងសាងសង់នូវចំណុចស្ពានរថភ្លើងនោះគាត់បានរាយការណ៍ទៅថ្នាក់ខេត្តហើយ៕
រូបថត
តូបលក់ដូរនៅលើផ្លូវថ្មើរជើងជិតច្រកទ្វារប៉ោយប៉ែតដែលរុះរើ (រូបថតៈ ធីម ថា)


យ៉ាងយូរ៣ឆ្នាំទៀត កម្ពុជាត្រូវតែមាន វិទ្យាស្ថានអចលនទ្រព្យ កំរិតថ្នាក់ជាតិ



យ៉ាងយូរ៣ឆ្នាំទៀត កម្ពុជាត្រូវតែមាន វិទ្យាស្ថានអចលនទ្រព្យ កំរិតថ្នាក់ជាតិ (Cambodian Institute of Real Estate = CIRE) ផ្ទាល់ខ្លួនមួយដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញអចលនទ្រព្យនេះដល់ជនជាតិខ្លួនឯង និងមិត្តភក្តិក្នុងអាស៊ាន។ លោក គីមហ៊ាងប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុ​ន​ Khmer Real Estate បានប្រកាសលើគណនីហ្វេសបុគថា ៖ ភ្នាក់ងារអចលនទ្រព្យត្រូវសិក្សា ១៥០ម៉ោង អ្នកវាយតម្លៃអចលនទ្រព្យ ២០០ម៉ោង អ្នកគ្រប់គ្រងអចលនទ្រព្យ ២០០ម៉ោង ហើយ អ្នកអភិវឌ្ឍន៌អចលនទ្រព្យត្រូវសិក្សា ២៥០ម៉ោង ទើបអាចប្រឡងយកអាជ្ញាបណ្ណ័វិជ្ជាជីវះបាន ហើយ CIRE គឺជាកន្លែងផ្តល់ការបណ្តុះបណ្តាលទាំងនេះ។ លោកបានគូសបញ្ជាក់ផងដែរថា “សូមទុកផលប្រយោជន៌ផ្ទាល់ខ្លូននៅក្រោយខ្នង ហើយរួមគ្នាបង្កើត CIRE ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមរបស់យើង ហើយយើងទាំងអស់គ្នាមិនមែនជាមនុស្សចុងក្រោយគេនៅសមាគម CVEA នោះទេ!” អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ Email: sreyvann.businesscambodia@gmail.com
The post យ៉ាងយូរ៣ឆ្នាំទៀត កម្ពុជាត្រូវតែមាន វិទ្យាស្ថានអចលនទ្រព្យ កំរិតថ្នាក់ជាតិ appeared first on Business Cambodia.

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជូនសារប្រាប់កម្មករថាប្រាក់ខែត្រូវឡើង ជារៀងរាល់ឆ្នាំ

Published on Wednesday, 30 August 2017 17:26    Hits: 0     ដោយ ៖ អ៊ុយសីតា

ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបញ្ជូនសារជាក់លាក់តាមផ្លូវច្បាប់ប្រាប់កម្មករថា ប្រាក់ខែត្រូវឡើងជារៀងរាល់ឆ្នាំ ប្រសិនបើមិនឡើងទេគឺខុសច្បាប់តែម្ដង ដែលនេះគឺជាការចង់បានរបស់កម្មករ ជាការចង់បានរបស់ រាជរដ្ឋាភិបាល ហើយក៏ជាការចង់បានរបស់អ្នកវិនិយោគផងដែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនប្រមាណជាង១៣០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលមានទីតាំងស្ថិតនៅសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សម្ដេចតេជោមាន ប្រសាសន៍ថា ដើម្បីឈានឆ្ពោះទៅមុខ និងជោគជ័យលើវិស័យឧស្សហកម្មក៏ដូចជាជោគជ័យ ក្នុងឋានៈ ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នោះគឺកម្មករ-កម្មការិនីរោងចក្រក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវសន្ដិភាព និងការអភិវឌ្ឍន៍ឱ្យខាងតែបាន ព្រោះវាជាចំណង២ ដែលបេះមិនដាច់ពីគ្នាទេ មានសន្ដិភាពទើបមាន ការអភិវឌ្ឍ ហើយមានការអភិវឌ្ឍ ទើបរក្សាបាននូវសន្ដិភាព។
សូមសម្លឹងមើលទៅប្រទេសអ៊ីរ៉ាក់ សូមសម្លឹងមើលទៅប្រទេសលីប៊ី ស៊ីរី យេម៉ែន និងប្រទេសមួយចំនួន ទៀតដែលកំពុងមានសង្គ្រាម តើប្រទេសអស់ទាំងនោះយ៉ាងម៉េចទៅហើយ គ្មានសន្ដិភាព នឹងមិនអាចមាន ការអភិវឌ្ឍបានទេ គ្មានអ្នកណា គេយករោងចក្រមកសម្រាប់ត្រូវគ្រាប់ផ្លោងត្រូវគ្រាប់បែក នោះទេ ដូច្នេះរួមគ្នារក្សានូវសន្ដិភាពនេះ ទើបរក្សាបាននូវការអភិវឌ្ឍ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានដាក់ចេញនូវគោលនយោបាយ៥យ៉ាង ដើម្បីដោះស្រាយជាមួយកម្មករ កម្មការិនីនិងដើម្បីជំរុញប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យក្នុងវិស័យ ឧស្សាហកម្ម២០១៥-២០២៥ និងឈានទៅប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់នោះគឺ ទី១.រួមគ្នារក្សាសន្ដិសុខ សន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ដើម្បិសុវត្ថិភាព និងស្ថិរភាពការងារ, ទី២.រួមគ្នារក្សការងារ និងបង្កើតការងារ, ទី៣.រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹងរបស់កម្មករ, ទី៤.រួមគ្នាបង្កើតគោលនយោបាយគាំពារសង្គម និងទី៥.រួមគ្នាបង្កើតស្ថានភាពអំណោយផល សម្រាប់ការស្វែងរកការងារស្របច្បាប់នៅក្រៅប្រទេសជូនកម្មករ-កម្មការិនី។
នេះជាជំនួបលើកទី៤ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងយុទ្ធនាការជួបសំណេះសំណាលជាមួយ កម្មករនិយោជិត ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រ ដែល សម្តេចតេជោ បានកំណត់យកថ្ងៃអាទិត្យ និងយកថ្ងៃពុធ ដើម្បីជួបសំណេះសំណាលផ្ទាល់ជាមួយ កម្មករ កម្មការិនី ទៅតាមតំបន់ឧស្សាហកម្ម និងរោងចក្រ សហគ្រាស ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹង ថា សួនឧស្សាហកម្មវឌ្ឍន:២នេះ ត្រូវបានបង្កើតឡើងតាមលិខិតអនុញ្ញាត ឱ្យសាងសង់អគាររោងចក្រ លេខ១៦២ អសណ/នសណ_២០១៧ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៧ ដោយវិនិយោគសំណង់អគារ សម្រាប់ជួល លើផ្ទៃដីស្រែសុទ្ធសាធវិនិយោគប្រមាណ៨០ហិកតា និងមាន អគារ រោងចក្រចំនួន១៧។ បច្ចុប្បន្ន សួនឧស្សា ហកម្មវឌ្ឍន:២ មានរោងចក្រចំនួន៨មានកម្មករនិយោគជិតសរុបចំនួន១២.២៩៦នាក់ ស្រី១០.៧២៧នាក់ ក្នុងនោះ កាត់ដេរសម្លៀកបំពាក់៧រោងចក្រ និងផលិតកាបូប ០១រោងចក្រ។ ក្នុងចំណោមរោងចក្រទាំង៨ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន០៦ ក្នុងនោះមាន៖ ចិនតៃវ៉ាន់០៤ ចិនហុងកុង០១ ចិនដីគោក០១ ប្រទេសកូរ៉េ០១ ប្រទេសថៃ០១។
ចំពោះផលិតផល ដែលផលិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍន:២នេះ ត្រូវបាននាំចេញទៅកាន់ប្រទេស ដែលជាសមាជិកអាស៊ាន ប្រទេសកូរ៉េ ជប៉ុន ចិន ឥណ្ឌា អូស្រ្តាលី សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង និងកាណាដា៕អត្ថបទ៖អេគេភី



អភិបាលខេត្តអំពាវនាវអោយពលរដ្ឋពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋនិងអភិវឌ្ឍមូលដ្ឋាន

Published on Wednesday, 30 August 2017 17:14    Hits: 3     ដោយ ៖ ឈិតសំបូរ


ខេត្តកំពង់ធំ៖ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានជម្រុញឲ្យអភិបាលនិងអភិបាលរងស្រុក ក្រុង ត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋានខ្លួន និងពន្លឿនការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីប្រកាសតែងតែងចូលកាន់មុខតំណែង ជាអភិបាលរងស្រុកបារាយណ៏ចំនួន២រូប នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧ ដោយបានតែងតំាង លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទៅកាន់ជាអភិបាលរងស្រុកបារាយណ៏និងលោកស្រី ឱក សំណាង មកពីអភិបាលរងស្រុកសន្ទុក! ផ្ទេរមកចូលកាន់តំណែងជាអភិបាលរងស្រុកបារាយណ៏វិញ។ 
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា ៖ស្រុកបារាយណ៍ គឺជាស្រុកមួយដែលមានកំណើនប្រជាជនច្រើនជាងស្រុកដទៃ ក្នុងចំណោមក្រុងស្រុកទំាង៨ ទន្ទឹមគ្នានេះឯកឧត្តម បានស្នើឲ្យគ្រប់គណបក្សនយោបាយទំាងអស់ចូលរួមបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ សូមឲ្យមន្ត្រីទាំងអស់ត្រូវអនុវត្តន៍តាមតួនាទី ភារកិច្ច របស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ ត្រូវមានរបបប្រជុំការងារជាមួយមន្ត្រីក្រោមឱវាទឲ្យបានច្បាស់លាស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាពឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការដែលផ្តល់ភាពងាយស្រួលនិងមានការចូលរួមពីអ្នកប្រើប្រាស់សេវា សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ជឿនលឿន ឲ្យបានឆាប់រហ័ស។
ថ្លែងក្នុងពិធីនេះ! ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ឡើងថា! សូមឲ្យមន្ត្រីទាំងអស់រៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ និងបម្រើសេវាកម្មអត្តសញ្ញាណជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ជៀសវាងមានការរំាងស្ទះដោយប្រការណាមួយ ជាពិសេស រួមគ្នាអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់កុំឲ្យមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅបានសុខដុមរម្យនា។ចំនែក
លោក សុទ្ធ ម៉ារី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា អប់រំចិត្តឲ្យបានត្រឹមត្រូវ ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍប្រទេសជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ និងអនុវត្តន៏តាមតួនាទីភារកិច្ច ការងារចាត់តំាង ការណែនាំរបស់ថ្នាក់លើ ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕



 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop