នាវាចម្បាំងទាំង២គ្រឿងនេះ គឺត្រឡប់មកពីហ្វឹកហាត់នៅក្នុងមហាសមុទ្រអាត្លង់ទិក ទៅកាន់ទីក្រុង Norfolk កាលពីថ្ងៃទី២៩សីហា រួចនឹងចាកចេញពីក្រុងនេះ ទៅកាន់រដ្ឋតិចសាស់ នៅថ្ងៃទី៣១សីហានេះហើយ។
មន្រ្តីកងទ័ពម៉ារីនម្នាក់បានឲ្យដឹងថា កងម៉ារីនចំនួន ៦៩០នាក់ នឹងធ្វើដំណើរលើនាវា Oak Hill ដើម្បីទៅជួយសង្គ្រោះជនរងគ្រោះ។
ក្នុងពេលជាមួយគ្នានេះដែរ កងទ័ពអាកាស និងឧទ្ធម្ភាគចក្រនៃកងទ័ពជើងទឹក បានចាប់ផ្តើមប្រតិបត្តិការសង្គ្រោះក្នុងរដ្ឋតិចសាស់ តាំងពីដើមសប្តាហ៍នេះមកម្លេះ។
ឆ្មាំជាតិប្រចាំរដ្ឋតិចសាស់ ក៏បានបញ្ជូនយន្តហោះផ្ទាល់ខ្លួន ១៦គ្រឿង ចំណែកយន្តហោះ និងឧទ្ធម្ភាគចក្រមកពីរដ្ឋផ្សេងៗ ក៏ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះផងដែរ៕
ប្រភព៖ CNN ប្រែសម្រួល៖ សំភី




Post a Comment