បាញ់ប្លន់ម៉ូតូពីស្រ្តីពោះធំម្នាក់ទាំងកណ្ដាលថ្ងៃនៅមូលដ្ឋានប៉ុស្តិ៍បឹងកក់១តែមិនបានសំរេច

ភ្នំពេញ​ ៖​ ស្រ្តីពោះធំម្នាក់ជិះម៉ូតូទៅយកកូនចេញពីសាលារៀនត្រូវក្រុមចោរបាញ់ប្លន់យកម៉ូតូតែមិនបានសំរេច​ហើយក្រុមចោរក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល​ ។ហេតុការណ៍នេះកើតហេតុនៅវេលាម៉ោង12​និង30នាទី​ថ្ងៃត្រង់​ ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០១៧​ នៅត្រង់ចំនុចក្បែរក្រុមហ៊ុនស្កាយ31​ ផ្លូវលេខ287​ ភូមិ13​ សង្កាត់បឹងកក់ទី1​ ខណ្ឌទួលគោក​ ។​



ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៌​ ឈ្មោះ​ ជា​ ហឿន​ ភេទប្រុស អាយុ៤៤​ ឆ្នាំ​ មុខរបរសន្តិសុខ​ បានអោយដឹងថាមុនពេលកើតហេតុនោះគឺគាត់បានឃើញជនសង្ស័យមួយក្រុមជិះម៉ូតូ2ទៅ3​ ម៉ូតូមានគ្នា4ទៅ5នាក់​ ជិះយ៉ាងលឿនគាត់ក៏រត់ចេញទៅមើលក៏ឃើញស្រ្តីពោះធំម្នាក់ជាជនរងគ្រោះគាត់ស្រែកថាចោរៗលឺក្សៅៗហើយក៏ឃើញជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដកកាំភ្លើងបាញ់ឡើងទៅលើតែសំណាងល្អមិនផ្ទុះបន្សល់ទុកគ្រាប់កាំភ្លើងមិនទាន់ផ្ទុះនៅនឹងកន្លែងកើតហេតុ​។​


ជនរងគ្រោះមានឈ្មោះ​ ឡាច​ វង្សសារ៉ាត់​ អាយុ៣៤ឆ្នាំ​ មុខរបរលក់ដូរ​ ផ្ទះជួលទួលសង្កែល​ សង្កាត់ទួលសង្កែល​ ខណ្ឌឬស្សីកែវ​ បានប្រាប់អោយដឹងថាមុនពេលកើតហេតុគាត់ទៅយកកូនចេញពីរៀននៅសាលាសុវណ្ណភូមិ​(ក្បែរទីកន្លែងកើតហេតុ)​ ជិះម៉ូតូម៉ាកសង់125​ ស៊េរី2016​ ពណ៌ខ្មៅ​ ស្លាកលេខភ្នំពេញ​ 1FX 4778 តាមផ្លូវលេខ287​ ស្រាប់តែមកដល់ក្បែរនិងក្រុមហ៊ុនស្កាយ31​ ស្រាប់តែមានជនសង្ស័យចំនួន2នាក់ជិះម៉ូតូ1គ្រឿងមិនចាំម៉ាកនិងស្លាកលេខមកឈប់ពីមុខគាត់រួចស្រែកអោយគាត់ចុះពីលើម៉ូតូគាត់ក៏ឆ្ងល់រួចបានដកសោរម៉ូតូយកមកទុកហើយស្រែកថាចោរៗភ្លាមនោះជនសង្ស័យបានដកកាំភ្លើងបាញ់ឡើងទៅលើតែសំណាងល្អវាអត់ផ្ទុះក៏ជិះចេញទៅបាត់ស្រមោលតែម្ដងដោយប្លន់មិនបានសំរេច​ ។​


ក្រោយពេលកើតហេតុសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញបានចុះសាកសួរភិនភាគជនសង្ស័យដើម្បីកំណត់មុខសញ្ញាចំណែកជនរងគ្រោះវិញបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ថិ៍នគរបាលបឹងកក់ទី1​ ៕






ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop