ជនជាតិចិនស្រវឹងស្រាបើករថយន្តបុកម៉ូតូសណ្តោងរឺម៉កបណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

០៣ កញ្ញា ២០១៧ - ១២:១៦

ខេត្តព្រះសីហនុ៖តាមប្រភពសមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែ​សីហា​​ ឆ្នាំ​២០១៧​ លើ​ផ្លូវ​ឯករាជ្យ​​​ ​ត្រង់ចំណុច​ កែង​អិលវី​​ ស្ថិតនៅ​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ រវាង​ រថយន្ត​ និង​ ម៉ូតូ​រឺម៉ក់ (ដឹក​ជនបរទេស​ចំនួន​ ២នាក់​ជនជាតិ​ អាល្លឺម៉ង់​​)​ បន្ទាប់​មក​រថយន្ត​បាន​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ រួចបន្ត​ទៅបុក​ម៉ូតូ​១គ្រឿង​ទៀត​ជិះ​គ្នា​ចំនួន​ ០៣នាក់​ នៅចំណុច​ ផ្សារ​លើ​ ​​។


គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​មាន​រងរបួស​ មនុស្ស​ចំនួន​ ០៥នាក់​ស្រី​ ២នាក់​ ក្នុងនោះអ្នកបើកបរ​ម៉ូតូ​រឺម៉ក និង​ ​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​រឺម៉កបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ចាក់អង្រែ​ និង​អ្នករួមដំណើរ​លើ​ម៉ូតូ​ សម្រាក​ព្យាបាល​នៅ​គ្លីនិក​បាយ័ន​។ ក្រោយពេលពិនិត្យជាតិអាល់កុល ទៅលើអ្នកបើកបររថយន្តដែលជាជនជាតិចិន បង្ករគ្រោះថ្នាក់នេះ មានផ្ទុកជាតិអាល់កុល០,៥៨mlg/L៕







ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop