ភ្នំពេញៈ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចកន្លែងលក់បបរ តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សល់ បញ្ញាសិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទី២.ឈ្មោះ សុខ រនតះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ ទី៣.ឈ្មោះ ឆន ទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រាកដ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក Zoomerx ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-6475 និងមាននារីម្នាក់រួមដំណើរ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-8044 និងមួយគ្រឿងទៀត ម៉ាក សង់បុិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-4677 មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីដែលអង្គុយខាងក្រោយបានសម្រេច ហើយព្យាយាមជិះគេចខ្លួនភ្លាមនោះជនរងគ្រោះ ក៏បានស្រែកថាចោរៗ និងជិះដេញស្របពេលដែលកម្លាំងសមត្ថកិច្ចកំពុងល្បាត ក៏ជិះដេញថែមទាំងបានផ្ទុះអាវុធមួយគ្រាប់ទៀត ទើបជិះបំបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួលនិងឃាត់បានភ្លាមៗ ដោយឡែកជនរងគ្រោះដែលបានដេញជនសង្ស័យដែរនោះក៏បុកម៉ូតូជនសង្ស័យមួយគ្រឿងទៀត បណ្តាលឲ្យដួលទាំង២គ្រឿង តែម្តងធ្វើអោយរងរបួសធ្ងន់ ៕
ប្រភពបញ្ចេញមតិ





Post a Comment