ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ យ៉ុង គឹមស៊ុយ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះសុខ លី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់ពោតស្ងោរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មុនពេលកើតហេតុ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះកំពុងលក់ពោធស្ងោរ នៅមុខផ្សារច្បារអំពៅ ពេលនោះមានស្ត្រីម្នាក់ ដើរមកជួបជនរងគ្រោះ រួចនិយាយថា រូបរាងហ្អែងស្អាតប៉ុណ្ណឹង គួរយកប្តីចិនទៅ ឮដូចនេះបានយល់ព្រម ក៏ឡើងម៉ូតូឌុបមកផ្ទះជនសង្ស័យ នៅសង្កាត់ចាក់អង្រែលើ មកដល់ផ្ទះបានជួបមនុស្សប្រុសម្នាក់ ប្រហែលអាយុ២៧ឆ្នាំ សួរបើចង់បានប្តីចិន គេអោយប្រាក់៣ពាន់ដុល្លារអាមេរិក រួចអោយប្រាក់ម្ភៃដុល្លារ ធ្វើអត្តសញ្ញាណបណ្ណ នឹងសំបុត្រកំណើត តើយល់ព្រមដែរឫទេ ជនសង្ស័យឆ្លើយតបវិញថា ចាំសំរេចពីឱពុកម្តាយ ហើយត្រឡប់មកផ្ទះវិញ។
លុះដល់ថ្ងៃទី២សីហា វេលាម៉ោង៣និង៣០នាទីរសៀល ជនសង្ស័យមកកន្លែងលក់ពោតមុខផ្សារអំពៅ
នៅតែសួរដដែលព្រមឫមិនព្រម… ពេលនោះ ប្អូនស្រីជនរងគ្រោះឌុបមកផ្ទះជួល ជួបឪពុកម្តាយ
សុំសេចក្តីយល់ព្រម ជាមួយគ្នានោះ ឪពុកម្តាយ និងអ្នកជិតខាងមានការសង្ស័យ ក៏នាំមកប៉ុស្តិន
គរបាលរដ្ឋបាលច្បារអពៅ២ ក្រោយពីទទួលប៉ុស្តិ៍ បានចំណាត់ការតាមនិតិវិធី ៕





Post a Comment