ខេត្តត្បូងឃ្មុំ: ហេតុការណណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៧ នៅចំនុចមុខវិហ៊ារវត្តដូនម៉ៅក្រោម(ទឹកឡើងលិច) ក្នុងភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ ។
កុមារីរងគ្រោះមានឈ្មោះ ស៊ុយ លក្ខិណា ភេទស្រី អាយុ៦ឆ្នាំជាតិខ្មែរ នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ ហើយបាននាំគ្នាទៅហែលទឹកលេងជាមួយក្មេងៗត្រូវជាជីដូនមួយរបស់ខ្លួនចំនួន
៥នាក់ នៅចំនុចខាងលើ ។ ក្រោយមកក៏បណ្ដាលជនរងគ្រោះឈ្មោះ ស៊ុយ លក្ខិណា លង់ទឹកស្លាប់តែម្ដង ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញស្រុកបានចុះសហការជាមួយប៉ុស្តិនគរបាលទន្លេបិទ
និងពេទ្យមណ្ដលសុខភាពទន្លបិទ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា
សពពិតជាបានលង់ទឹកស្លាប់ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌអ្វីទេ ។ សពត្រូវបានប្រគល់
ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕



Post a Comment