(ព្រះសីហនុ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចអាហារដ្ឋានឆ្នេរធម្មជាតិអូរឈើទាល ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជនរងគ្រោះ ឈ្មោះ ឈិន ជិនហ៊រ អាយុ៣៦ឆ្នាំ។
បុរសជនជាតិចិនម្នាក់ បានចុះងូតទឹក ហើយហែលលេងទៅកន្លែងទឹកជ្រៅន ឆ្នេរអូរឈើទាល បណ្តាល
ឲ្យលង់ទឹក ហើយលើកដៃហៅឲ្យគេជួយបន្ទាប់មកជនរងគ្រោះ ក៏លិចបាត់ទៅក្នុងទឹក។
ជនរងគ្រោះត្រូវបានគេនាំគ្នាចុះទៅជួយរាវ និងស្រង់យកមកសង្គ្រោះបឋមនៅលើគោកក្បែរមាត់ឆ្នេរសមុទ្រ ប៉ុន្ដែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរនោះ សមត្ថកិច្ចបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតទៅហើយ។
បើតាមលោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា កម្លាំងសមត្ថកិច្ចបានធ្វើការណែនាំដល់ភ្ញៀវទេ
សចរទាំងអស់ មិនត្រូវទៅលេងនៅតំបន់ដែលមានជ្រៅនោះ ព្រោះខ្លាចមានគ្រោះ
ថ្នាក់ជាយថាហេតុ ប៉ុន្ដែជនរងគ្រោះរូបនេះមិនស្ដាប់តាមការណែនាំរបស់សមត្ថកិច្ច
ទើបមានហេតុការណ៍បែបនេះតែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ រក្សាក្នុងសាលមន្ទីរ
ពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំបងប្អូនមកទទួលយកទៅស្រុកកំណើតវិញ៕





Post a Comment