បង្ក្រាបបានក្រុមចោរប្លន់​ប្រដាប់អាវុធ២នាក់​នៅផ្ទះ​សំណាក់ «ឧ​ត្តុ​ង្គ​មហា​ហេង» ស្រុក​ពញាឮ ដែល​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ករណី​ក្នុង​រាជធានី​ភ្នំពេញ

០៣ កញ្ញា ២០១៧ - ១២:០៧

(កណ្ដាល)៖ នៅ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ​ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដោយ​ចាប់បាន​ជនសង្ស័យ២នាក់ ឈ្មោះ គា សុវណ្ណារ៉ា អាយុ២២ឆ្នាំ និង​ឈ្មោះ ចាន់ រដ្ឋា អាយុ១៧ឆ្នាំ។ បើតាម​លោក​ស្នងការរង ជុំវិញ​រង្វង់​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន កាំភ្លើងខ្លី១ដើម ម៉ាក​រ៉ូឡូ WL, គ្រាប់​ចំនួន៥គ្រាប់, ទូរស័ព្ទ១គ្រឿង​និង​អាយ​ផេ​ត១គ្រឿង​ផងដែរ។


កម្លាំង​មហាជន​ល្អ​បាន​ផ្តល់ព័ត៌មាន​ថា មាន​ជនសង្ស័យ​មក​ចូលដេក​ផ្ទះសំណាក់ ដោយមាន​ការសង្ស័យ​ខាងលើ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​លួង បាន​ចុះទៅ​ឆែកឆេរ​បន្ទប់​ស្នាក់នៅ បាន​រកឃើញ(អាវុធ) វត្ថុតាង​ខាងលើ ភ្លាមនោះ​កម្លាំង​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ។


បើតាម​ចម្លើយសារភាព ពួកគេ​បានធ្វើ​សកម្មភាព​ជាច្រើន​ករណី​នៅ​រាជធានី​ភ្នំពេញ ហើយ​លើកចុងក្រោយ​នេះ បាន​ប្លន់​ម៉ូតូ Zommer-X មួយគ្រឿង​ផងដែរ។


ដោយឡែក​នៅ​រសៀល​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ សាលាដំបូង​ខេត្តកណ្ដាល បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង២នាក់​ផងដែរ៕






ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop