ឃាត់ខ្លួនមនុស្សប្រុសស្រី ៣នាក់ ដកហូតទូរហ្គេមបាញ់ត្រី ២ទូរ និងថ្នាំញៀន ៥កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន ២ទីតាំង ដោយធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតទូរហ្គេមបាញ់ត្រីចំនួន ២គ្រឿង និងថ្នាំញៀន ៥កញ្ចប់។


ប្រតិបត្តិការណ៍នេះធ្វើឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៣I និងផ្ទះលេខ៣៤I ផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


ជនសង្ស័យទាំង ៣នាក់ មានឈ្មោះ ទី១-ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៤៤ឆ្នាំ, ទី២-ឈ្មោះ ផេង សុវិសា ភេទប្រុស អាយុ ១៤ឆ្នាំ និងទី៣-ឈ្មោះ អ៊ុំ ដាវី ភេទស្រី អាយុ ៣៦ឆ្នាំ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់មានមុខរបរ មិនពិតប្រាកដ និងស្នាក់នៅផ្ទះលេខ៣៣I និងផ្ទះលេខ៣៤I ផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។




សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះបើកល្បែងសុីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះធ្វើការស្រាវជ្រាវជាក់ស្តែង រហូតឈានទៅដល់ការចុះបង្ក្រាបផ្ទះចំនួន ២ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់តូច ជាប្រភេទម៉ាទឹកកក, ទូរហ្គេមបាញ់ត្រីចំនួន ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។


ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ៣នាក់នេះរួចមក សមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសួរនាំ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះ
អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាក់ទូក ក៏ដូចភូមិចុងខ្សាច់ 
សង្កាត់ទួលសង្កែ១នេះ សំបូរទៅដោយកន្លែងលេងស្បែងស៉ីសងខុសច្បាប់ជាច្រើនកន្លែង ជាពិ
សេសទៅទៀតនោះ គឺទីតាំងម្តុំនេះសំបូរបទល្មើសផ្សេងៗដែលក្រុមជនសង្ស័យទាំងនោះធ្វើសក
ម្មឆក់លួចបានរត់ចូលមកសំងំលាក់ខ្លួននៅតំបន់នេះ។ ចំណែកឯកម្លាំងសមត្ថកិច្ចវិញ មិន
មានវិធានការណាទប់ស្កាត់នៅកន្លែងអស់ទាំងនេះបានទេ៕





ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop