រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​ប្រកាស​បើក​ឲ្យ​ដំណើរការ​ហើយ​ចាប់ពីពេលនេះ​តទៅ

​ភ្នំពេញ​)៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ នេះ​បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រថយន្ត​មន្ទីរពិសោធន៍​​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ (Mobile Lab for Petroleum Products) របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែលមាន​តម្លៃ​សរុប​ជាង​១៥​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ការការពារ អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​។​
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​កាត់​ខ្សែបូ​រថា ការ​​ដាក់​ឲ្យ​ដំណើរ​រថយន្ត​មន្ទីរពិសោធន៍​ទី​ពីរ បន្ទាប់ពី​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ទីមួយ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​និង​សុវត្ថិភាព​ម្ហូបអាហារ​​កាលពី​ចុងឆ្នាំ​២០១៦ គឺ​ក្នុង​គោលបំណង​ជួយ​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ប្រេងឥន្ធនៈ​គ្រប់​មជ្ឈដ្ឋាន​ដែល​អាច​វិភាគរ​កនូវ​​ប៉ារ៉ាម៉ែត្រ​ពាក់ព័ន្ធ​នឹង ផលិតផល​ទំនិញ​ជា​ប្រេងឥន្ធនៈ​ទាំង​លើ​ផ្នែក​គុណភាព និង​បរិមាណ​។ លោក​បន្តថា រថយន្ត​ថ្មី​នេះ នឹង​ជួយ​ពង្រឹង​​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​កាំកុងត្រូល ក្នុង​ការចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ៍ ឬ​ដេប៉ូ ចែកចាយ​នៅ​ទូទាំងប្រទេស ព្រោះ​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប ដែល​អាច​វិភាគរ​កនូវ​ប៉ារ៉ាម៉ែត្រ នៃ ផលិតផល​ទំនិញ​ជា​ប្រេងឥន្ធនៈ​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​។​



​លោក​រដ្ឋមន្ត្រី​លើកឡើងថា នៅក្នុង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​នេះ មាន​បំពាក់​នូវ​ឧបករណ៍​សំខាន់ៗ ចាំបាច់ មានដូចជា​៖ កម្រិត​លំអៀង​ខុសគ្នា​នៃ​មាឌ (Volume) ដែល​បាញ់​បញ្ចូល​ក្នុង Reservoir យានយន្ត ចំណុះ​០៥​លីត្រ​, ១០​លីត្រ​, ២០​លីត្រ​, និង​៥០​លីត្រ​, ដង់ស៊ីតេ​, Color,​ស​ន្ទ​ស្ស​នៃ​ចំនួន​អុក​តាន​របស់​ប្រេងសាំង ប្រេងម៉ាស៊ូត​, ក​ម្រឹត​នៃ​ការ​ហួត​ហើរ (Volatility) របស់​ប្រេងសាំង និង​ក្នុងករណី​មានការ​តម្រូវ​ចាំបាច់​មន្ទីរពិសោធន៍​នឹង​បូម យក​គំរូ​ប្រេងម៉ាស៊ីន​ដើម្បី​វាយតម្លៃ​អំពី​គុណភាព​​ដែល​អះអាង​នៅលើ​ស្លាក​សញ្ញា​ទៅ តាម​យ​ថា​ប្រភេទ​ប៉ារ៉ាម៉ែត្រ​ផ្សេងៗ​ទៀត​។​


​ ​ ​
​សូមជម្រាបថា បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ប្រង​ឥន្ធនៈ​នេះ មន្ត្រី​នៃ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹងធ្វើ​ការចុះ​ត្រួតពិនិត្យ​គុណភាព​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​ដូចជា​៖ ប្រេងម៉ាស៊ូត​, ប្រេងសាំង (​ស៊ុប​ពែរ និង​សាំង​ធម្មតា​)​និង​ប្រេង​​ម៉ាស៊ីន​នៅតាម​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ទូទាំងប្រទេស​សំដៅ​ធានា​ភាពជឿជាក់​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​​ទំនិញ​ជា​ប្រេងឥន្ធនៈ​ប្រកប ដោយ​គុណភាព និង​បរិមាណ​ត្រឹមត្រូវ ព្រមទាំង​ធានា​នូវ​ការធ្វើ​ធុរកិច្ច​ប្រកបដោយ​សមធម៌ និង​រក្សា​សណ្តាប់ ធ្នាប់​ទីផ្សារ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​៕​ដោយ​: ពៅ និមល​/sn


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop