តូបលក់ដូរមួយចំនួននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរុះរើដោយគ្មានការតវ៉ា

ដោយៈ ធីម ថា
បន្ទាយមានជ័យៈ តូបលក់ដូរចំនួន១៤តូច លក់ដូរលើផ្លូវថ្មើរជើងនៅចំណុចប្រាសាទកំពូលបី ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យរុះរើ ក្នុងមានរយៈពេល៣០ថ្ងៃ ត្រូវបានរុះរើចេញមួយចំនួនហើយ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប៉ុន្តែនៅតូបមួយចំនួនមិនទាន់បានរុះរើនៅឡើយ។
តូបលក់ដូរទាំង១៤តូចនោះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភណ្ឌភាព បរិស្ថាន 




អានាម័យ នឹងបង្កការកកស្ទះចរាចរណ៍ផងដែរ។ អ្នកលក់ដូរមួយចំនួនធំបានរុះរើទំនិញចេញពីតូបហើយ។ នៅឡើយតូបមួយចំនួនមិនទាន់រុះរើទំនិញចេញពីតូប។
ម្ចាស់តូបដែលរុះរើបានប្រាប់ថា ពួកគាត់មិនជំទាស់នឹងអាជ្ញាធរដែលឱ្យរុះរើតូបពួកគាត់ទេ តែតូបមួយចំនួនមិនព្រមរុះរើនោះវាគិតយ៉ាងណាវិញ ត្រូវធ្វើឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ ចំណែកពួកគាត់បានជញ្ជូនទំនិញចេញពីតូបហើយ តូបទាំងប៉ុន្មានមិនរុះរើពួកគាត់នឹងមកលក់សារជាថ្មីវិញ ម្យាងទៀតពួកគាត់បានលក់ដូរមានទំហ៉ុំតែ២ម៉ែត្រតែប៉ុណ្ណោះ នឹងបានបង់ប្រាក់អានាម័យជារៀងរាល់ខែមិនដែលខកខានម្តងណាឡើយ។ 





បញ្ហាការលក់ដូរនូវតាមផ្លូវថ្មើរជើង ចាប់ពីក្បាលស្ពានមិត្តភាពកម្ពុជា ថៃ មានតូបសង់ដោយសំណង់រឹងប្រមាណជា៤ទៅ៥តូបទៀតដែលមិនទាន់មានវិធានការឱ្យរុះរើ។ ដោយឡែកសំណង់មួយទៀតដែលនូវម្តុំផ្លូវស្ពានរថភ្លើងជាចំណីផ្លូវកំពុងសាងសង់ ជាបន្តបន្ទាប់មិនទាន់មានវិធានការនូវឡើយ។
អ្នកសាងសង់បានប្រាប់ថា ដីដែលសាងសង់សំណង់ខាងលើនេះជាដីរបស់អ្នកឩកញ៉ា កុក អាន។
លោកវួច អូន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ពាក់ព័ន្ធករណីរុះរើតូបលក់ដូរនៅលើផ្លូវថ្មើរជើងនោះ មិនទាន់រុះរើសូមឱ្យរុះរើជាបន្ទាន់ បើនៅតែចចេះរឹងរូស រដ្ឋបាលសាលាខេត្តនឹងត្រៀមកម្លាំងចុះមករុះរើឱ្យ 




ប៉ុន្តែមិនទទួលការខុសត្រូវចំពោះបាត់បង់ទ្រព្យសម្បតិរបស់បងប្អូនឡើយ។ ម្យ៉ាងទៀតតូបមួយចំនួនដែលលក់ដូរនូវចំណុចក្បាលស្ពានមិត្តភាពនោះនឹងរៀបចំជាបណ្តើៗ។ ចំណែកសំណង់កំពុងសាងសង់នូវចំណុចស្ពានរថភ្លើងនោះគាត់បានរាយការណ៍ទៅថ្នាក់ខេត្តហើយ៕
រូបថត
តូបលក់ដូរនៅលើផ្លូវថ្មើរជើងជិតច្រកទ្វារប៉ោយប៉ែតដែលរុះរើ (រូបថតៈ ធីម ថា)


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop