តើអ្នកបានព្យាយាមបើកបដើម្បីក្លាយជាអ្នកបើកបរមានសុវត្ថិភាពហើយឬនៅ ?នៅពេលអ្នក
បើកបរតើអ្នកបានសម្លឹងមើលទៅទូរស័ព្ទរបស់អ្នកដែរឬទេ? កុំបារម្ភ Apple អាចជួយអ្នកបាន។
នៅពេលដែលប្រព័ន្ធប្រតិបត្តិការ iOS 11 មកដល់ (សម្រាប់ Iphone និង iPad) ប្រព័ន្ធ
ប្រតិបត្តិការថ្មីនេះនឹងរួមបញ្ចូលមកជាមួយបច្ចេកវិទ្យាថ្មីមួយគឺ
"កុំរំខានខណៈពេលបើកបរ" នៅពេលអ្នកបើកបរអ្នកគ្រាន់តែចុចបើក
នៅ ប៊ូតុង ជាការស្រេច ! គួរបញ្ចាក់ផងដែរថាពេលអ្នកបើក ប៊ូតុង រួចហើយនេាះ
ទោះជាមានការជូនដំណឹងក៏ដោយក៏អេក្រង់ទូរស័ព្ទលោកអ្នកនៅតែងងឹតដដែល។
អនុប្រធានជាន់ខ្ពស់កម្មវិធីវិស្វកម្មរបស់ Apple លោក Craig Federighi បានប្រកាស
លក្ខណៈពិសេសថ្មីនេះថាវាផ្នែកមួយនៃការចូលរួមចំណែកធ្វើអោយមនុស្សទូទាំងពិភព
លោកកាត់បន្តយគ្រោះថ្នាក់ចរាចរណ៏ ។
ពេលអ្នកបើកបរទាំងអស់គ្នារតែងតែយកភ្នែកមកមើល អេក្រង់ទូរស័ព្ទ ដោុយសារ
ការជូនដំណឹង ឬ ការផ្ញើរសារ ជាដើម។
ការផ្ញើសារនៅពេលបើកបរបង្ករឱ្យមានគ្រោះថ្នាក់បន្តបន្ទាប់និងបានចូលរួមចំណែក
ដល់កំណើនអ្នកស្លាប់លើរដងផ្លូវមួយ។ យ៉ាងហោចណាស់ 46 រដ្ឋដែលហាម
ឃាត់ការផ្ញើសារពេលបើកបរ - និងរដ្ឋ 14 រដ្ឋហាមប្រាមការ
ប្រើប្រាស់ឧបករណ៍ឧបករណ៍យួរដៃ៕
ប្រភព៖ msn ប្រែសម្រួល សុខ កប




Post a Comment