ទីលំនៅភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាម្តាយក្មេក) ។
ជនសង្ស័យ ចំនួន ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ ធុច ធា ហៅ អាខ្មៅ ភេទប្រុស អាយុ ៣៤ឆ្នាំ
ជនជាតិ ខ្មែរ មុខរបរ សុីឈ្នួលលើករងបន្លែ ទីលំនៅភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា
ស្រុកស្អាង ខេត្តកណ្តាល ។
(ជាកូនប្រសារ)វត្ថុតាងចាប់យក
:ពូថៅចំនួន ០១ ។សភាពរឿងហេតុ: នៅថ្ងៃកើតហេតុខាងលើ មានឈ្មោះ សាត លាក់
(ត្រូវជាប្រពន្ធឈ្មោះ ធុច ធា) បានប្រាប់ប្តីអោយរកការងារធ្វើក្នុងភូមិ ពេលនោះ
ឈ្មោះ ធុច ធា ឆ្លើយតបថា « មានអ្នកណាជួលយើង» ជជែកគ្នាបានបន្តិច ក៏
ឈ្មោះ ធុច ធា ជេរបញ្ចោរប្រពន្ធអះអាភាស នៅផ្ទះរបស់ខ្លួន ពេលជាមួយគ្នានោះ
ឈ្មោះ សាត សំណាង ដែលកំពុងសំរាកលើអង្រឹងក្នុងផ្ទះរបស់ខ្លួន ក៏ឆ្លើយតបថា
«កុំជេរបញ្ចោរខ្លាំងពេកលោកអើយ» ស្រាប់តែឈ្មោះ ធុច ធា ជេរបញ្ចោរអះអាភាសមក
លើម្តាយក្មេក (សាត សំណាង) និងបានយកពូថៅ គប់សំដៅមកផ្ទះឈ្មោះ សាត សំណាង
ធ្លាយជញ្ជាំងធ្វើអំពីក្រដាសប្រអប់ស្រាបៀរ បណ្តាលអោយត្រូវក្បាល
ឈ្មោះ សាត សំណាង នឹងដងពូថៅ ពតក្បាលចំនួន ០១កន្លែង ។
-កើតហេតុថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៩:៣០នាទី នៅចំណុចភូមិ
ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ជនរងគ្រោះ ៖
ចំនួន ០១ នាក់ រហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៩និង០០នាទី
ព្រឹក ទើបជនរងគ្រោះ មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះខ្សាច់ទន្លា ។
ក្រោយពីទទួលបានពត៍មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍បានអញ្ជើញ
ឈ្មោះ ធុច ធា មកសាកសួរ ដើម្បីបន្តអនុវត្តតាមនីតិវិធី។
ប្រភព៖ Eav Chamroeun





Post a Comment