ក្រសួងមហាផ្ទៃ​៖ មួយ​រយៈ​នេះ​រឿងផ្អើល​ចាប់​ក្មេង គឺមាន​ក្រុម​ចាត់តាំងដោយចេតនា ​ធ្វើ​ឲ្យ​វឹកវរ​ក្នុង​សង្គម​ខ្មែរ នឹងព្រមានចាត់ការចំពោះម្ចាស់ Account ណាដែលផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត


២៩ កក្កដា ២០១៧ - ២០:២៧  
ខេត្តកំពង់ធំ ៖ ករណី​ផ្អើល​ចាប់​ក្មេង​វះ​យក​គ្រឿង​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៩ កក្កដា
 ២០១៧​នេះ បន្ទាប់​ពី​គណនី​ឈ្មោះ Sem Choeurn មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក
ថា ជនសង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ចាប់​ក្មេង​រួច​មក​ភ្លាម​ៗ​លោក 
អ៊ិ​ត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​លោក អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្ត បាន​ចេញ​មក​
ច្រានចោល​ព័ត៌មាន​មួយ​នេះ និ​ហ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍​ទាំងអស់ រក្សា​ភាព​ស្ងប់
ស្ងាត់ ។

20374431_329620140830938_2012582722836071826_n
ឆ្លើយ​តប​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ចលាចល និង​ភ្ញាក់ផ្អើល​ពេញ​ទឹក​ពេញ​ដី​ខាងលើ​នេះ លោកស្នងការ​ខេត្ត
កំពង់ធំ បាន​បញ្ជាក់​ថា នៅ​វេលា​ថ្ងៃត្រង់ ទី​២៩ កក្កដា​នេះ មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ទៅ
​ឈប់​នៅ​ក្នុង​វត្ត​ច្រនាង ពេល​នោះ​ព្រះសង្ឃ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ភ្លាម​ៗ​សម
ត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ ឃើញ​សមត្ថកិច្ច ក៏​រត់​ចោល​ម៉ូតូ ។
20374434_329620130830939_7779312281468082748_n
លោកស្នងការ បន្ត​អោយ​ដឹង​ថា នៅ​ពេល​ដែល​ឃើញ​ជនសង្ស័យ​រត់​ចោល​ម៉ូតូ​ភ្លាម​ៗ សមត្ថកិច្ច​ក៏​បាន​
ដេញ​តាម ហើយ​ចាប់​ខ្លូ​ន​ពួក​គេ​ទាំង​២​នាក់ យក​មក​សួរ​នៅ​ប៉ុស្ដិ៍​នគរបាល ស្រាប់តែ​ផ្អើល​ប្រជាពលរដ្ឋ
 ជាង​១០០​នាក់ ទៅ​ឡោម​ព័ទ្ធ​ប៉ុស្ដិ៍ និង​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ថា ជា​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន​ឬ​គ្រឿ
ងក្នុង រហូត​ប្រជាពលរដ្ឋ​បាន​ប្រើ​អំពើ​ហិង្សា រើស​ដំ​ថ្ម និង​យក​ដំបង​វាយ​ទៅ​លើ​ជនសង្ស័យ​ទាំង​២​នាក់
​នេះ​ទៀត​ផង ។

លោកស្នងការ​អះអាង​ថា មិនមែន​ជា​ករណី​ចាប់​ក្មេង​ដូច​ប្រជាពលរដ្ឋ​ផ្អើល​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាង
ណា​សមត្ថកិច្ច​របស់​លោក កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើ
ម្បី

​ឲ្យ​ដឹង​ថា ពួក​គេ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​អោយ​ពិតប្រាកដ ។
បើ​តាម​លោក​ព្រះរាជអាជ្ញា​ខេត្ត ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នឹង​លោកស្នងការ​ដែរ​ថា ជនសង្ស័យ​ទាំ
ង​២​នាក់ អាច​ជា​មុខសញ្ញា​លួច​ម៉ូតូ មិនមែន​ជា​ករណី​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង ដូច​ជា​ប្រជាពលរដ្ឋ​
ផ្អើ

ល​នោះ​ឡើយ ហើយ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ឡើយ ។
ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ប្រាប់​
ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ថា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​មួយ​រយៈ រហូត​ដល់​ពេល​នេះ មិន​មាន​ករណី​ចាប់
​ក្មេង​ណាមួយ​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ លោក​ថា ក្រសួងមហាផ្ទៃ​កំពុង​បើក​ការ​ស៊ើបអ
ង្កេត​សង្ស័យ​ថា មាន​ក្រុម​ចាត់តាំង​ណាមួយ កំពុងធ្វើការ​ផ្សព្វផ្សាយ​ភូត​កុហក​កាន់តែ​ច្រើន​អំពី​ករ
ណី​ចា

ប់​ក្មេង ដែល​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ ក្នុង​សង្គម​ខ្មែរ ។
ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​បន្ទាប់​ពី មានការ​ព្យាយាម​ផ្សព្វផ្សាយ ជា​ប
ន្តបន្ទាប់​នូវ​ករណី​ចាប់​ក្មេង នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ពួក​គេ​អះអាង​ថា បាន​កើតឡើង​
នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​ផ្សព្វផ្សាយ របស់​ពួក​គេ​បែប​នេះ គឺ​មាន​ចេតនា​ធ្វើ​ឱ្យ​មហាជ
ន និង​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា ក្រសួង​មាន​សមត្ថកិច្ច​របស់​កម្ពុជា អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ ក
រណី​នេះ ។

លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា រហូត​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​កម្ពុជា មិន​ទា
ន់​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម​នេះ​ថា ជា​ក្រុម​នយោបាយ នៅ​ក្នុង​ប្រទេស ឬ​ក្រៅប្រទេស នៅឡើយ​ទេ ។
 ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​សាធារណជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក កុំឱ្យ​ចូលរួម​ផ្សព្វផ្សាយ​នូវ​ដំណឹង​មិ
ន​ពិត​នោះ ដែល​ជា​ការ​ចូលរួម​ប្រព្រឹត្ត​បទល្មើស ដោយ​មិនដឹង​ខ្លួន ។

លោក​បាន​បន្ត​ទៀត​ថា «​កន្លង​ទៅ យើង​ស្រាវជ្រាវ​ទៅ វា​អត់​មានអី​សោះ​។ ជាក់ស្តែង​ដូច​ជា​ករណី​ព្រឹក​
មិ​ញ នៅ​កំពង់សោម ដែល​មានការ​បង្ហោះ​ថា មានការ​វះ​ពោះ​ក្មេង​ដល់​ជាក់ស្តែង អត់​មាន​ទេ ហើយ​ករ
ណី​នេះ ដូច​ទៅ​នឹង​ករណី​ទូទៅ​អ​ញ្ចឹ​ង អត់​មានអី​ជាក់ស្តែង​ទេ ដូច្នេះ​ប្រហែលជា​អាច​មានការ​ណែនាំ មា
ន​មេ​ដើម្បី​បើក​យុទ្ធនាការ​ហ្នឹង​បំផុស​ផ្សាយ​អំពី​សភាពការណ៍​នេះ ដើម្បី​បង្ហាញ​អំពី​អសមត្ថភាព​របស់​
សមត្ថកិច្ច​» ។

ទោះជា​យ៉ាងណា​លោក ខៀវ សុភ័គ បាន​ស្នើ​ថា បើសិនជា​មាន​ករណី​ចាប់​ក្មេង​ពិតប្រាកដ​មែន​នោះ 
ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​សមត្ថកិច្ច ដូចដែល​បាន​ប្រកាស​លេខ​ដោយ​ក្រសួងមហាផ្ទៃ នា​ពេល​កន្លង
​មក ។ ប៉ុន្តែ​យើង​នឹង​ធ្វើការ​បន្ត​ទៀត ប៉ុន្តែ​ក្នុង​ន័យ​នេះ យើង​សូម​ជំរាប​ជូន​ម្ចាស់ Account ទាំងអស់​​
ត្រូវទទួួលខុសត្រូវចំពោះ​​មុខ​ច្បាប់ បើសិនជា មានការ​ផ្សព្វផ្សាយ​ករណី​មិន​ពិត​ចំពោះ​រឿង​នេះ​តទៅ​ទៀ
ត ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop