(ភ្នំពេញ)៖រថយន្តម៉ាកតូយូតាព្រូសរត់តាក់ស៊ីមួយគ្រឿងបានបើកក្នុងល្បឿនលឿនអត់មានការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូកង់បី ពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងម៉ូតូកង់បីក្រឡាប់ផ្ងារជើង។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សម្តុំវិទ្យាល័យបឹងត្របែកស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនកាលពីយប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូកង់បីមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង។ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើម្តុំវិទ្យាល័យបឹងត្របែកក៏មានរថយន្តរត់តាក់ស៊ីមួយគ្រឿងម៉ាកព្រូសពណ៌ក្រហមមិនចាំស្លាកលេខបើកក្នុងល្បឿនយ៉ាងលឿនស្របទិសគ្នា។
ពេលនោះរថយន្តតាក់ស៊ីបានបើកទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសដែលជាអ្នកជិះម៉ូតូកង់បីខាងលើ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ចំណែកម៉ូតូកង់បីបានក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតរីឯអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែបុរសរងគ្រោះ និងម៉ូតូកង់បីតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុបុរសរងគ្រោះខាងលើបានទៅសំរាកព្យាបាលនៅឯមន្ទីពេទ្យ។ចំណែកម៉ូតូកង់បីខាងលើសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារបុរសរងគ្រោះវិញ៕S/ដោយ៖ហូសាន់
(រូប៖វ៉េបសាយ)






Post a Comment