៣០ កក្កដា ២០១៧ - ១៣:៣៥
ភ្នំពេញៈ កាលពីវេលាម៉ោង៨និងយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៩០៧ ក្រុមទី៣ ភូមិ
ទួលសងែ្ក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ផង់ សារិទ្ធ ហៅដា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅដីឡូត៍ ផ្លូវ៥៩៨ ភូមិទួលពពែ
សង្កាត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ មុខរបរជាអ្នកចាំដីឲ្យគេ ហើយសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាក
វីវ៉ា(viva ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB- 8874។
នៅថ្ងៃទី២៤ កក្កដា ២០១៧ វេលាម៉ោង៦និង៣០នាទីល្ងាច នៅចំណុចផ្លូវបេតុងក្រុម៤ ភូមិបាក់ទូក
សង្កាត់ទួលសង្កែ មានករណីឆក់ទូរស័ព្ទ ហើយសមត្ថកិច្ចឃាត់ខ្លួនម្នាក់ ឈ្មោះ លី សុខឃាង ភេទស្រី អា
យុ២៩ឆ្នាំ ។ ចំណែកជនសង្ស័យខាងលើ បានគេចខ្លួន ទើបតែសមត្ថកិច្ចស្រាវជ្រាវចាប់បាន។ ជនរង
គ្រោះឈ្មោះ អ៊ុក សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក ស
ង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរកម្មកររោងចក្រ ៕


Post a Comment