ប៉ូលិស​ស្រាវជ្រាវឃាត់ខ្លួន​មុខសញ្ញា​ឆក់យ៉ាងសកម្មក្នុងរាធានីភ្នំពេញ បានចំនួន​៤នាក់

  ៣១ កក្កដា ២០១៧ - ១៧:១៣  

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេ
តុង (ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រុមចោរឆក់​ទាំង៤នាក់ ទី១-ឈ្មោះ ឆន ហេង​ហាក់ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ មិន​ពិតប្រាកដ 
ស្នាក់នៅ​ផ្ទះជួល​ខាងលើ ទី២-ឈ្មោះ បោយ សំណាង ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​
លេខ៩៥ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក ទី៣-ឈ្មោះ គីម សួង ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​សិស្ស 
មាន​ទីលំនៅ​ផ្ទះ​លេខ ផ្លូវជាតិ​លេខ៦ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ទី៤-ឈ្មោះ ពេជ្រ ។

ការចាប់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរឆក់​ទាំង៤នាក់ បាន​ធ្វើឡើង​ក្រោយពី​កម្លាំង​របស់
លោក​បានធ្វើ​ការស្រាវជ្រាវ​អស់​រយៈពេល១ខែ មកហើយ និង​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង
​ធ្វើ​ការដកហូត​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ ស៊េរី​ឆ្នាំ២០១៧ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ចំនួន ១គ្រឿង​
ផងដែរ។
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៤នាក់ ត្រូវបាន​កម្លាំង​នគរបាល​កម្រិត​ស្រាល​នាំមក​ឃាត់ខ្លួន​បណ្ដោះអាស
ន្ន នៅ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop