០១ កញ្ញា ២០១៧ - ០៦:៣០ ៣២
ថ្មីៗនេះ លោក វៀម មុនីស៊ីឡុង ដែលល្បីខាងរើសសំរាម និងកាកសំណល់ផ្សេងៗមកផលិតជាវត្ថុសិល្បៈ ទើបតែសម្រេចនូវស្នាដៃថ្មីមួយទៀត គឺធ្វើរូបសត្វធំៗពីបំពង់បឺត។
អ្នកច្នៃសំរាមរូបនេះ លើកឡើងថា៖ “ដោយសារតែខ្ញុំដើរតាមផ្លូវឃើញទុយយោដែលគេបោះចោលច្រើន
ពេក ហើយមិនចង់ឲ្យវាបំពុលបរិស្ថាន ក៏សម្រេចចិត្តយកវាមកកែច្នៃតែម្ដង”។
ពេក ហើយមិនចង់ឲ្យវាបំពុលបរិស្ថាន ក៏សម្រេចចិត្តយកវាមកកែច្នៃតែម្ដង”។
ក្នុងនោះ រូបសត្វដែលលោកផលិតបានមាន២ គឺតុកកែ និងឃ្មុំ ហើយរូបទាំងនោះ គឺធ្វើឡើងពីទុយ
យោបំពង់បឺត និងមានដែកជាឆ្អឹងខាងក្នុង។ សិល្បកររូបនេះបញ្ជាក់ថា វាមិនមែនជារឿងថ្មីទេ ក្នុង
ការប្រើប្រាស់ប្រភេទសំរាមមួយនេះជាវត្ថុសិល្បៈ ព្រោះពីមុនលោកក៏ប្រើវាដែរ តែក្នុងរូបភាពផ្សេងទៀត
ដូចគំនូរជាដើម។
យោបំពង់បឺត និងមានដែកជាឆ្អឹងខាងក្នុង។ សិល្បកររូបនេះបញ្ជាក់ថា វាមិនមែនជារឿងថ្មីទេ ក្នុង
ការប្រើប្រាស់ប្រភេទសំរាមមួយនេះជាវត្ថុសិល្បៈ ព្រោះពីមុនលោកក៏ប្រើវាដែរ តែក្នុងរូបភាពផ្សេងទៀត
ដូចគំនូរជាដើម។
អ្នកច្នៃវត្ថុសិល្បៈរូបនេះ បញ្ជាក់ថា ការផលិតនេះមិនមែនយកយកវត្ថុធាតុដើមសម្រាម១០០%ដូចអ្វី
ដែលលោកធ្លាប់ធ្វើសព្វដងនោះទេ ព្រោះដោយសារខាងភ្ញៀវដែលកុម្ម៉ង់ទិញត្រូវការបន្ទាន់ទើបលោក
បង្ខំចិត្តទិញខ្លះមកបន្ថែម ឯការផលិតនេះទៀតសោត គឺចំណាយពេលអស់ប្រមាណ៣សប្ដាហ៍ និងប្រើ
អស់ទុយយោជាង១០ដុំក្នុងរូបសត្វនីមួយៗ។
ដែលលោកធ្លាប់ធ្វើសព្វដងនោះទេ ព្រោះដោយសារខាងភ្ញៀវដែលកុម្ម៉ង់ទិញត្រូវការបន្ទាន់ទើបលោក
បង្ខំចិត្តទិញខ្លះមកបន្ថែម ឯការផលិតនេះទៀតសោត គឺចំណាយពេលអស់ប្រមាណ៣សប្ដាហ៍ និងប្រើ
អស់ទុយយោជាង១០ដុំក្នុងរូបសត្វនីមួយៗ។
ងាកមកកាន់តម្លៃវិញ លោកបង្ហើបថា វត្ថុតាំងដែលច្នៃចេញពីសំរាមស្ទើរទាំងស្រុងនេះ នឹងលក់ក្នុងត
ម្លៃចាប់ពី ៥០០ដុល្លារឡើងទៅក្នុងមួយរូប។
ម្លៃចាប់ពី ៥០០ដុល្លារឡើងទៅក្នុងមួយរូប។
រៀម មុនីស៊ីឡុង គឺជាអ្នកសិល្បៈករច្នៃសម្រាម ដែលកន្លងមកលោកប្រើប្រភេទវត្ថុធាតុដើមជាច្រើនដូ
ចជា សំណល់ផ្ទះបាយ ស្មៅ ស្លឹកឈើ សំរាមសេរីរាង្គ ថង់ប្លាស្ទិក មកធ្វើការកែច្នៃទៅជារបស់មានតម្លៃ ដូ
ចជា សង្ហារិម និងគំនូរជាដើម៕
ចជា សំណល់ផ្ទះបាយ ស្មៅ ស្លឹកឈើ សំរាមសេរីរាង្គ ថង់ប្លាស្ទិក មកធ្វើការកែច្នៃទៅជារបស់មានតម្លៃ ដូ
ចជា សង្ហារិម និងគំនូរជាដើម៕


Post a Comment