កំពត៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ
ថាស្ថានភាពទឹកនៅភូមិចំនួន២នេះ កន្លែងខ្លះកម្ពស់៧តឹក
និងកន្លែងខ្លះ០១ម៉ែត្រ ប៉ុន្តែរហូតមកដល់ម៉ោង១០នេះ
កម្ពស់ទឹកបានស្រកចុះជាបណ្តើរៗ ប្រមាណ៣តឹក។
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យភូមិចំនួន២ ភូមិម៉ាកប្រាង្គ និងភូមិអណ្តូងជីម៉ឺន ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត រងការជន់លិចបណ្ដាល ឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ តែមិនធ្ងន់ធ្ងរនោះទេ។
យ៉ាងណាមិញលោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅគោលដៅនោះភា្លមៗ ដោយបែងចែកជា២ក្រុម ដើម្បីឈរជើងចាំជួយអន្ដរាគមន៍ប្រជាពលរដ្ឋរងគ្រោះ។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងដែរថា ៥ថ្ងៃចុងក្រោយនេះ មានភ្លៀងបន្តធ្លាក់រហូតធ្វើឲ្យកម្ពស់ទឹកនៅវ៉ារីអគ្គិសនីកំចាយ ឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយខាងក្រុមហ៊ុនបានបើកបង្ហៀរទឹកខ្លះ ស្របពេលនឹងទឹកសមុទ្រជោផង បណ្តាលឲ្យកម្ពស់ទឹកឡើងជន់។
ជាមួយគ្នានេះ លោកស្នងការ ក៏បានបដិសេធនូវព័ត៌មានមួយចំនួន ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា ទឹកលិចខ្លាំងនៅស្រុកទឹកឈូ រហូតដល់លិចឡាន និងផ្ទះនោះ គឺមិនមានដូចអ្វីដែលលើកឡើងឡើយ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ភ្លៀងនៅបន្តធ្លាក់រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ហើយលោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់រាល់ការធ្វើដំណើរ ការនេសាទតាមសមុទ្រ និងការទេសចរណ៍ជាដើម៕

Post a Comment