ឆក់កាបូបមិនបានសម្រេចក៏ទាក់ដៃចង្កូតម៉ូតូដួល ត្រូវបានប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើង

៣១ កក្កដា ២០១៧ - ២០:២៨  
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវបានប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពី
នារីម្នាក់តែមិនបានសម្រេច។
2017-07-31_cammov20.20.19
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើកកាលពីវេលាម៉ោង០២និង១៥នាទីរំលងអាធ្រាតឈានចូល
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២៤០កែងមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខ
ណ្ឌដូនពេញ រាជធានីភ្នំពេញ។
2017-07-31_cammov20.20.24
ជនសង្ស័យមានឈ្មោះ ចាន់ បូរី ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំពោរធិ៍ចិនតុង មុខរបរជាអ្នកបើកឡានដឹកឥវ៉ាន់។ ចំណែកជនរងគ្រោះឈ្មោះ គង់ សុធារី ភេទស្រីអាយុ២៥ឆ្នាំ ស្នាក់នៅម្ដុំបូរីកី
ឡា។
2017-07-31_cammov20.20.22
តាមសម្ដីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរូបនាងទើតែមកពីញាំអីនៅម្ដុំវិមាន
ឯករាជ្យ ពេលដែលជិះមកដល់កន្លែងកើតហេតុក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿងមានគ្នា៨
នាក់ជិះមកពីក្រោយហើយក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សង់ សេរីឆ្នាំ២០១៧ ពណ៍
ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-3525 ជិះគ្នាពីរនាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាងតែ
មិនបានសម្រេចក៏ទាក់ដៃចង្កូតម៉ូតូដួលម៉ូតូទាំងពីគ្រឿងតែម្ដង។
ប្រភពបានបន្តថា ភ្លាមៗនោះជនសង្ស័យដែលឆក់នោះបានរត់ឡើងជិះម៉ូតូផ្សេងទៀតគេចខ្លួន
បាត់ ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានព្រូតគ្នាវាយម្នាក់មួយដៃមួយ
ជើងទើបប្រគល់អោយសមត្ថកិច្ច។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីអោយ
សមត្ថកិច្ចចាត់តាមផ្លូវច្បាប់ ចំណែកជនសង្ស័យសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខ
ណ្ឌដូនពេញដើម្បិកសាងសុំណុំរឿងបញ្ជូនទៅតុលាកាបន្ត៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop