ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់
ក្នុងនោះមានជនជាតិចិន ដៃមុឹកម្នាក់ផងដែរ
ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យបញ្ជូននាំទៅតុលាកាក្នុងសំណុំរឿង៣ផ្សេងគ្នា
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ
ក្រោយពីបង្ក្រាបចាប់ខ្លួនបានកាលពីកន្លងមក ។
តាមនគរបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានម្នាក់ជាជនជាតិចិន ហស្សនាមដៃមុឹក មានឈ្មោះ ឡាវ កឺ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ មេការរោងចក្រ ធៀងអុី បោះពុម្ពស្លាកខោអាវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា សង្កសត់ចោមចៅ ក្នុងសំណុំរឿងចោទប្រកាន់ បៀតបៀនកេរ្តិ៍ខ្មាស់ ស្រ្តីកម្មករក្នុងរោងចក្រ ចំនួន៤នាក់រួមគ្នាប្តឹងជនល្មើស ដោយប្រព្រឹត្តដៃរហ័សចាប់លូកស្ទាបគូថ ប្រដាប់ភេទ ច្របាច់សុដន់ ស្រ្តីខ្មែរ ប្រើប្រាស់ពាក្យសម្តីអសុរស មិនគប្បី ប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្រ្តី ប្រពៃណីខ្មែរ ចាត់ទុកកម្មកររោងចក្រខ្លួន ជាទាសករផ្លូវភេទ ហើយត្រូវបានក្រុមស្រ្តីរងគ្រោះចំនួន៤នាក់តំណាងឲ្យ ស្រ្តីរងគ្រោះច្រើននាក់ផ្សេងទៀត ប្តឹងចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ បើពុំមានចំណាត់ការឲ្យសមស្របតាមផ្លូវច្បាប់នោះទេ ប្រាកដជាច្បាប់ស្រុកខ្មែរ អន់ពេក ធូររលុង អ្នកអាងមានលុយ មានអំណាចឈ្នះក្តីអ្នករងគ្រោះ ហើយត្រូវបាននគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា កន្លងមកនៅសង្កាត់ចោមចៅ ។
ចំណែកជនសង្ស័យ៣នាក់ទៀត មាន២នាក់ ជាប់ពាក់ព័ន្ធគ្រឿងញៀន ឃាត់ខ្លួនបាននៅសង្កាត់ចោមចៅ និងជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់ដាវដោយខុសច្បាប់ ទៅគម្រាមកំហែងគូរជម្លោះ ត្រូវបាននគរបាលឃាត់ខ្លួនបាន នៅសង្កាត់ត្រពាំងកនតសាំង ។
ជនដង្ស័យទាំង៤នាក់ ក្រោយចាប់ខ្លួនបាន នគរបាលនាំទៅសាកសួរ កសាងសំណុំរឿង តាមនីតិវិធី រហូតដល់ព្រឹកថ្ងៃទី២៤ ខែកក្កដានេះ នគរបាលនាំខ្លួនទៅតុលាកា ដើម្បីឲ្យព្រះរាជអាជ្ញាសាកសួរបន្ត និងសម្រេចជោគវាសនា ផ្លូវច្បាប់ ។
តាមប្រភពមួយ បានឲ្យដឹងថា ក្រោយពីនគរបាលឃាត់ខ្លួនជនជាតិចិនដៃមុឹក តាមបណ្តឹងក្រុមនារីរងគ្រោះ៤នាក់ ឃើញថានៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ លេចវត្តមានអ្នកអន្តរាគមន៍ ខាងជនល្មើសចិន មានទាំងអ្នកតូច អ្នកធំ ជាខ្នងរបស់ជនល្មើស មានទាំងចិន មានទាំងខ្មែរ ឈូរឆ ព្យាយាមបញ្ជុះបញ្ចូលជាមួយភាគីរងគ្រោះ ឲ្យដកពាក្យបណ្តឹង ជាថ្នូរនិងដុល្លា ដើម្បីឈានទៅរកបង្កភាពងាយស្រួល នីតិវិធីរបស់តុលាកា ព្យាយាមបញ្ចុះបញ្ចូលប៉ូលីស ធានាឲ្យនៅក្រៅឃុំ ។
តែទោះជាយ៉ាងណាក៏ដោយ ជនជាតិចិនរូបនោះ នគរបាលជំនាញខណ្ឌពោធិសែនជ័យ បន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាកា ទោះជាចង់ដោះចង់លែង ចង់សម្រួលជនសង្ស័យយ៉ាងណានោះ ជារឿងរបស់តុលាកា ជាអ្នកប្រកាន់ អនុវត្តន៍ច្បាប់ ៕

Post a Comment