ខេត្តកណ្ដាល ៖
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៥ ខែ០៧ ឆ្នាំ២០១៧
វេលាម៉ោង០៥និង៣០នាទី នៅចំណុចភូមិសៀមរាប ឃុំសៀមរាប
ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះរឿង រស្មី
ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ ។
មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយមិត្តភ័ក្ត្រ បន្ទាប់មកនៅវេលាម៉ោងប្រហែល១៧.០០នាទីល្ងាចជនរងគ្រោះ ក៏បានឡើងលើផ្ទះដេកជាធម្មតា លុះដល់វេលាម៉ោង០៥.៣០នាទី បងស្រីរបស់ ជនរងគ្រោះបានងើបពីសម្រាក ដើម្បីទៅធ្វើការ ឃើញជនរងគ្រោះ អង្គុយនៅក្បែរបង្អួច ក៏សួរថាអង្គុយធ្វើអីរួចបងស្រីបានដើរទៅបើកភ្លើង ឃើញជនរងគ្រោះចងក និងក្រមាចងនិងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ រួចរាយការណ៍ មកសមត្ថកិច្ចចុះពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពមានស្នាមរលាត់ស្បែក នៅកខាងឆ្វេងប្រវែងប្រហែល៧សង្ទីម៉ែត្រគឺចងនិងក្រម៉ាពណ៌ក្រហមលាយសចងនិងចម្រឹង បង្អួច ពិតជាស្លាប់ដោយសារចងកប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងករណីផ្សេងទៀតឡើយ ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment