បុរសវយ័ចំណាស់ម្នាក់ រំលោភក្មេងស្រីអាយុ​៩ឆ្នាំបានសម្រេច ត្រូវប៉ូលីសចាប់ខ្លួន


២៩ កក្កដា ២០១៧ - ១៣:០៦  
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវឃាត់ខ្លួន បន្ទាប់ពីរំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ៩ឆ្នាំ 
កាលពីសប្តាហ៍មុន នៅម៉ោង១៣៖០០នាទី នៅចំណុចក្នុងព្រៃដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិព្រែកធំ២
 សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
19875331_329508874175398_2173269479504056144_n
កុមារីរងគ្រោះអាយុ​៩​ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យឈ្មោះ ឆាយ យ៉ាន 
ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ ព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមប្រភពពសមត្ថកិច្ចបានអោយដឹងថា៖
កាលពីសប្តាហ៍មុនមិនចាំថ្ងៃ ម៉ោងប្រហែល១៣និង០០នាទី កុមារីរងគ្រោះដើរតាមផ្លូវលំទៅទិញទឹក
កក ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជាអ្នកស្គាល់គ្នា បានចាប់កុមារីរងគ្រោះចូល
ក្នុងព្រៃ លេងប្រដាប់ភេទកុមារីរងគ្រោះ រួចរំលោភបានសម្រេច ហើយជនសង្ស័យក៏ងើបដើរទៅ
ផ្ទះបាត់។ រហូតដល់ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧ កុមារីរងគ្រោះបាននិយាយរឿងហេតុ
ទាំងអស់ប្រាប់៕
ម្តាយ លុះព្រឹកឡើងថ្ងៃទី ២៨កក្កដា ម្តាយកុមារីរងគ្រោះ បាននាំកុមារីរងគ្រោះទៅពិនិត្យសុខភាព
នៅមណ្ឌ
លសុខភាពក្បាលកោះ ហើយមកដាក់បណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ។
បន្ទាប់មកនៅម៉ោង១១៖០០នាទី ថ្ងៃទី២៨ កក្កដានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះ
របស់ជនសង្ស័យខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាល កោះធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop