៣០ កក្កដា ២០១៧ - ១០:២៨ ២៩
ភ្នំពេញ៖ជនសង្ស័យ២នាក់បានមកជួលផ្ទះគេស្នាក់នៅក្នុងភូមិបុរីកម្មករ(អតីតភូមិត្រពាំងឈូក)គោលបំណងយកទីតាំងនេះ ជួញដូរនិងចែកចាយគ្រឿងញៀនតែត្រូវនគរបាលប៉ុស្តិ៍ទឹ
កថ្លាដឹងតាមរយះប្រជាពលរដ្ឋបានរាយការណ៍ក៍ចុះបង្ក្រាបបានភ្លាមៗជាក់ស្តែងដកហូតបាន
ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ធំតូនិងថ្នាំគ្រាប់WYចំនួន១០គ្រាប់ផង ។
ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ធំតូនិងថ្នាំគ្រាប់WYចំនួន១០គ្រាប់ផង ។
កាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅក្រុម៣ភូមិបុរីកម្មករ
(អតីតភូមិត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប៉ូលីសនិយាយថាជនសង្ស័យទី១ឈ្មោះ គឹមចាន់ចេតនា ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាក
ដស្នាក់នៅក្រុម៣ភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ទី២ឈ្មោះ ជាង ឃាង ហៅចាន់អាយុ៣០ឆ្នាំមុខរបរជួញដូរគ្រឿងញៀនស្នាក់នៅផ្ទះជួលក្រុម៣ភូមិបុ
រីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានប្រាប់ថា ជនសង្ស័យទាំង២
នាក់ខាងលើទើបតែចូលមកជួលផ្ទះស្នាក់នៅទីតាំងខាងលើ កាលពីព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧
នេះទេដោយគោលបំណងយកទីតាំងនេះធ្វើជាកន្លែងជួញដូរនិងចែកចាយគ្រឿងញៀនសារជាថ្មីខណះ
ចូលមកនៅក៍ត្រូវបានប្រជាពលរដ្ឋល្អបានរាយការណ៍មកថាមានអ្នកផ្លែកមុខមកជួលទីតាំងខាងលើ
ស្នាក់នៅមានការសង្ស័យទើបលោកដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្តែងឃើញមានឧប្បករណ៍ប្រើប្រា
ស់គ្រឿញៀនក៍ធ្វើការឆែកឆេហើយដកហូត បានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ធំតូថ្នាំគ្រាប់WYចំនួន១០គ្រាប់ថង់វេចខ្ចប់មួយចំនួនជញ្ជើងថ្លឹងថ្នាំញៀនចំនួន១ផងដែ។
ជាមួយគ្នានោះលោកមេប៉ុស្តិ៍ក៍ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការណ៍ និងសូម
អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការណ៍ល្អ រវាង សមត្ថកិច្ចអាជ្ញា
ធរនិងប្រជាពលរដ្ឋដើម្បីភូមិសង្កាត់សុវត្តិភាព កាត់បន្ថយបទល្មើសដែលកើតមាន ឡើងនៅតាមមូ
លដ្ឋានជាពិសេសពាក់ព័ន្ធនិងទីតាំងសកម្មភាពជួញដូរគ្រឿងញៀននេះតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិិងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ
បាលខណ្ឌសែនសុខ៕


Post a Comment