២៧ កក្កដា ២០១៧ - ១៣:០៥
ភ្នំពេញៈ ហេតុការណណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា
ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១
ខណ្ឌចំកាមន។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6708
ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់
ចំណុចកើហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
តែសំណាងមិនមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅ
កន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចរាចរណ៍ជើង
គោករាធានីមកស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី រង់ចាំម្ចាស់ចូលខ្លួន
មកដោះស្រាយតាមច្បាប់៕


Post a Comment