ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានបន្ថែមថា បច្ចុប្បន្នកម្ពុជាមានគម្រោង ៤ ដែលកំពុងតែសាងសង់ ក្នុងនោះមានស្ពាន ផ្លូវ ក៏ជាកម្ចីពីចិនដែរ ហើយមានគម្រោង ១ ទើបតែចរចាចប់ និងគម្រោង ១ ទៀត នឹងរៀបចំចរចា ដើម្បីសាងសង់ផ្លូវ ២ ខ្សែទៀត។
ឯកឧត្ដមថ្លែងយ៉ាងដូច្នេះថា៖ "ខ្ញុំអាចនិយាយថា ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ប្រហែល ៧០% មកពីប្រទេសចិន។"
មិនតែប៉ុណ្ណោះ ចិនបានបណ្ដុះបណ្ដាល មន្ត្រីរបស់ក្រសួងសាធារណការជារៀងរាល់ឆ្ ហើយបន្ថែមលើពីនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ថែមទាំងបានស្នើឱ្យក្រុមហ៊ុន ហឺណាន ផ្ដល់បរិក្ខារគ្រឿងចក្រ ដល់មន្ទីរសាធារណការមួយឈុតទូទាំងប្រទេសទៀតផង។
រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងចរចាជាមួយក្រុមហ៊ុន ហឺណាន ក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដើម្បីឱ្យគម្រោងមួយនេះ ដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីចប់កម្មវិធីនាព្រឹកនេះ។
គួរបញ្ជាក់ថា ប៉ុន្មានចំណុចខាងលើ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងក្នុងពិធី ប្រគល់ និងទទួលបរិក្ខារគ្រឿងចក្រ ជាជំនួយឥតសំណងរបស់ក្រុមហ៊ុន ហឺណាន វិនិយោគ ដឹកជ្ជូន នៃប្រទេសចិន៕




Post a Comment