ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រសស់គ្រឿងញៀនត្រូវសមត្ថកិច្ចខ
ណ្ឌពោធិសែនជ័យចាប់បាន៣នាក់ ដកហូតបានថ្នាំញៀន ចំនួន៩កញ្ចប់ធំ និងដម្ភារៈមួយចំនួនទៀ
ត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ បន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោនចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យទាំង៣នាក់ នគរបាលឃាត់ខ្លួនបាន ទី១ ឈ្មោះ ស៊ុន កាសុី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរប
រមិនពិតប្រាកដ ជាម្ចាស់ថ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ។ ទី២ ឈ្មោះ ថុល ដុវណ្ណារិទ្ធ ភេទប្រុស អាយុ
១៧ឆ្នាំ ជា សិស្សថ្នាក់ទី១០វិទ្យាល័យជម្ពូវ័ន មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ ទី៣ ឈ្មោះ
ថុន ឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១០ មានទីលំនៅ ក្បែរកន្លែងកើតហេតុ ។
តាមនគរបាលបានឲ្យដឹងថា ក្រោយពីបង្ក្រាបចាប់ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនបាន២នាក់កាល
ពី២ថ្ងៃកន្លងទៅ យកមកសាកសួរនៅផ្នែកជំនាញ ទើបកម្លាំងជំនាញ ស្រាវជ្រាវ រហូតដល់ ព្រឹកថ្ងៃទី២៩
ខែកក្កដា ចុះទៅបង្ក្រាប ក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌ ដឹកនាំផ្ទាល់ដោយលោកម៉
ន វុធី អធិការងចាប់ឃាត់ខ្លួនបាន៣នាក់ រួមជាមួយថ្នាំញៀន៩កញ្ចប់ធំ និងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យក្រោយឃាត់ខ្លួន នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿ
ងចាត់ការបន្តទៅតាមនីតិវិធី ៕



Post a Comment