ខេត្តបាត់ដំបង ៖នៅម៉ោងជាង ១ យប់ ថ្ងៃទី ២៣
កក្កដា២០១៧ មានព្រះសង្ឃ ១
អង្គបានកាប់ប្រហារទៅលើព្រះសង្ឃមួយអង្គទៀត
បណ្តាលឱ្យរងរបួសជាទម្ងន់ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្រុមទី ១
ក្នុងបរិវេណ វត្តរូងជ្រៃ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល
ខេត្តបាត់ដំបង ។
ករណីអំពើហឹង្សាដោយចេតនានេះ មានប្រើកាំបិតកាប់ប្រហារទៅលើព្រះសង្ឃ ១អង្គ ព្រះនាម ស្រែ ស្រស់ ហៅ ឆក ព្រះជន្ម ៣៧ ព្រះវស្សាមានទីលំនៅ ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសថ្ពាល់សងខាង ។ ចំណែកសង្ឃដែលបង្កអំពើហឹង្សានោះ មានព្រះនាម ធី បូរី ព្រះជន្ម ២៥ ព្រះវស្សាមានទីលំនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្រោយពីធ្វើសកម្មភាពរួច សង្ឃអង្គនោះ បានរត់គេចខ្លួនបាត់ ស្រមោល ។
បន្ទាប៉ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចក៏តាមចាប់ខ្លួនបាន ហើយប្រគល់ឱ្យធម្មការស្រុកចាប់ផ្សឹក យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Post a Comment