យោងតាមរបាយការណ៍ស្ថានភាពឥណទានឆ្នាំ ២០១៦ របស់ការិយាល័យឥណទានកម្ពុជា
(CBC) បានឲ្យដឹងថាប្រជាជនរស់នៅខេត្តត្បូងឃ្មុំប្រមាណជិត ១០
ម៉ឺននាក់ ជំពាក់ធនាគារដល់ទៅខ្ទង់ ៤០០ លានដុល្លារ។ នេះបានថា
ត្បូងឃ្មុំក្លាយជាខេត្តដែលមានអត្រាអ្នកមិនបានសងកម្ចីត្រឡប់ខ្ពស់ជាងគេក្នុងចំណោមខេត្តក្រុងទាំង
២៥ កាលពីឆ្នាំ ២០១៦។
ប្រជាជនខេត្តត្បូងឃ្មុំប្រមាណ ៩៦ ៤០៧ នាក់មានកម្ចីសរុបដល់ទៅ
៤០៨ លានដុល្លារ ហើយចំនួន ១ ៣៧២ នាក់ក្នុងចំណោម ៩៦ ៤០៧
នាក់នេះពុំមានលទ្ធភាពសងប្រាក់ទៅធនាគារវិញ
ហើយគិតជាភាគរយស្មើរនឹង ២,៨៧ ភាគរយ
ដែលជាអត្រាខ្ពស់បំផុតនៃកម្ចីមិនដំណើរការនៅក្នុងខេត្តក្រុងទាំង
២៥ ទូទាំងប្រទេសកម្ពុជា។
បើតាមលោក លី ឡេង
អភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងកាលថ្មីៗនេះថា
តម្លៃដំណាំកសិកម្មនៅក្នុងខេត្តត្បូងឃ្មុំបានធ្លាក់ទាបកាលពីឆ្នាំមុន
ដែលនេះជាឧបសគ្គធំសម្រាប់ប្រជាកសិករមួយភាគធំក្នុងខេត្តនេះ។
អភិបាលខេត្តរូបនេះ បញ្ជាក់បន្ថែមថា
អ្នកខេត្តត្បូងឃ្មុំភាគច្រើនជាកសិករដាំដំណាំកសិកម្ម កៅស៊ូ ម្រេច
និងដំណាំកសិកម្មជាច្រើនផ្សេងទៀត
ហើយបច្ចុប្បន្នដំណាំពួកគេកំពុងជួបបញ្ហាខ្វះទីផ្សារនិងតម្លៃផលិតផលកសិកម្មធ្លាក់ចុះ
ទើបជាហេតុធ្វើឲ្យប្រជាជនមិនមានលទ្ធភាព
សងប្រាក់ទៅធនាគារបានទាន់ពេលវេលា
និងកម្ចីក៏កាន់តែច្រើនឡើងទៀត៕
អត្ថបទ៖ រតនា
Home » ជីវិត នឹង សង្គម » ដឹងមូលហេតុ ធ្វើឲ្យអ្នកត្បូងឃ្មុំជិត ១០ម៉ឺននាក់ ជំពាក់ធនាគាររាប់រយលានដុល្លារ By ជា រតនា - July 23, 201719685 0
ដឹងមូលហេតុ ធ្វើឲ្យអ្នកត្បូងឃ្មុំជិត ១០ម៉ឺននាក់ ជំពាក់ធនាគាររាប់រយលានដុល្លារ By ជា រតនា - July 23, 201719685 0
By Unknown • 1:44 AM • i ជីវិត នឹង សង្គម
Subscribe to:
Post Comments
(
Atom
)







Post a Comment