ដឹងការពិតហើយ! ករណី​ផ្អើល​ថា​ចាប់​ក្មេង​វះ​គ្រឿងក្នុង​នៅ​ស្រុក​បារាយណ៍ ផ្តើម​មកពី​សកម្មជន CNRP បំផុស​បំភ័ន្ត​លើ Facebook

៣០ កក្កដា ២០១៧ - ១០:៤៤  
(កំពង់ធំ)៖ នា​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នោះ នាពេលនេះ ត្រូវ​បា
នដឹង​ការពិត​ពី​ប្រភព​បំផុសបំផុល​បំពុលបរិយាកាស​សង្គម ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ គឺ​ចេ
ញពី​គណនី Facbook មួយ​មាន​ឈ្មោះថា «Nay Sineng» ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​សកម្មជន
​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មួយរូប ប៉ុន្តែ​ជាក់ស្ដែង ជនសង្ស័យ​មិនមែនជា​ជនជាតិ​យួន​ដើរ​វះ​យក​គ្រឿ
ងក្នុង​នោះទេ ពោល​ពួកគេ​គឺជា​មុខសញ្ញា​លួច​ម៉ូតូ។
លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅលើ​គណនី Facbo
ok របស់ខ្លួន ឈ្មោះ «Nay Sineng» បាន​សរសេរ​ពាក្យពេចន៍​យ៉ាង​ដូច្នេះ​ថា «ស្រុក​បារាយណ៍ រសៀល​ថ្ងៃទី២៨.០៧.២០១៧. នៅ​រសៀល​នេះ មាន​ករណី​ជនជាតិ​យួន ៣នាក់ ចាប់​កូនក្មេង​វះ​យក​ក្រលៀន និ
ង​ភ្នែក ត្រូវបាន​ប្រជាជន​ចាប់បាន​ចំនួន ២នាក់ និង​រត់​រួច ១នាក់។ ករណីនេះ​កើតឡើង​នៅ​ភូមិ​អណ្ដូ
ង​ពោ ឃុំ​គ្រើល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ចំពោះ​
កូន​របស់​ពួកយើង ពីព្រោះ​ពួកនេះ​សាហាវ​ណាស់»។
ឆ្លើយតប​នឹង​ការ​បង្ហោះ​ផ្សាយ​បំភ័ន្ត​ការពិត​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ពី​សំណាក់​សកម្មជន​គណបក្ស​
ប្រឆាំង​រូបនេះ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក កុសល បាន​បកស្រាយ​ថា ឆ្លងកាត់​ការស្រាវជ្រាវ​តាម​ជំនាញ 
ជនសង្ស័យ​ទាំង២នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់បាន​នោះ មិនមែនជា​ជនជាតិ​យួន​ដើរ​វះ​យក​គ្រឿ
ងក្នុងក្មេងៗឡើយ ពោល​ពួកគេ​គឺជា​មុខសញ្ញា​លួច​ម៉ូតូ​ទៅវិញ​ទេ ក្នុង២នាក់​នោះ មាន​ម្នាក់​គឺ​ត្រូវបាន​
តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៀតផង ដែល​ពួកគេ​មានឈ្មោះ មុត សុផាត អាយុ៣៥ឆ្នាំ មាន​
ទីលំនៅ​ភូមិ​មាស​ឈរ ឃុំ​ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ឈ្មោះ ច័ន្ទ រដ្ឋ អាយុ២៥ឆ្នាំ មា
ន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។
លោក​បន្តថា មុខសញ្ញា​ទាំងនេះ បាន​ជិះ​ម៉ូតូ​មក​ស្នាក់នៅ​ក្នុង​វត្ត​គ្រើល ហើយ​ត្រូវបាន​ព្រះសង្ឃ​រាយការណ៍​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍។ ក្រោយមក កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​សាកសួរ​ជន​ទាំង៣នេះ ក៏បាន​រត់ចោល​ម៉ូតូ។ ពេលនោះ​ហើយ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ដេញតាម ដោយមាន​ប្រជាពលរដ្ឋ​ជួយ​ដេញ​មួយចំនួន​ផង។
ពេល​ចាប់បាន​ហើយ ប្រជាពលរដ្ឋ​បាន​ប្រមូលគ្នា​មកជា​បន្តបន្ទាប់ ហើយ​វាយដំច្រំធាក់​លើ​ជនសង្ស័យ​
បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ដោយ​ចោទថា ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើសផ្សេងៗ ពិសេស​គឺ​ចេះតែ​ស្រែក
តៗគ្នា​ថា «ចាប់ក្មេង»។ ភ្លាមៗនោះ លោកស្នងការ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ អធិការ-អធិការរ
ង​នគរបាល និង​កម្លាំង​នគរបាល បាន​អន្តរាគមន៍​រំដោះ​ជនសង្ស័យ​បាន ហើយ​ដឹក​ទៅកាន់​ស្នងការ
ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​បន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ។
ករណីនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ប៉ុន្តែ​ពុំមាន​ករណី​ចាប់​ក្មេង​នោះទេ ហើ
យ​មុខសញ្ញា​នេះ ក៏​មិនទាន់បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ គឺ​ស្ថិតក្នុង​ការសង្ស័យ​នៅឡើយ ដោយពេល​ក
ម្លាំង​នគរបាល​ទៅ​សាកសួរ តែ​ពួកគេ​បែរ​រត់គេច។
ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ចលាចល និង​ភ្ញាក់ផ្អើល​ពេញ​ទឹក​ពេញ​ដី​ខាងលើនេះ ទាំង​ព្រះរាជអា
ជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក អ៊ិត សុធា និង​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុ
ក កុសល បាន​ច្រានចោល និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​នៅ​ស្រុក​បារាយណ៍ ត្រូ
វ​រក្សា​ភាពស្ងប់ស្ងាត់ ខណៈដែល​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​ទៅលើ​ជនសង្ស័យ​ទាំង២នាក់។
ជនសង្ស័យ​ទាំង២នាក់​នេះ ជា​មុខសញ្ញា​លួច​ម៉ូតូ មិនមែនជា​ករណី​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង ដូចជា
​ប្រជាពលរដ្ឋ​ផ្អើល​តាម​ការ​បំភ័ន្ត​ក្នុង​គណនី Facebook ឈ្មោះ Nay Sineng នោះឡើយ ហើយ​បច្ចុប្បន្ន
​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop