ភាគខាងជើងនៃប្រទេសថៃកំពុងមានការទាក់ទាញភ្ញៀវទេសចរមកពីទូទាំងពិភពលោក
ដោយសារតែសម្រស់នៃភូមិកុលសម្ព័ន្ធ Doi Pui Mong។
ជនជាតិភាគតិចទាំងនេះបានរស់នៅលើភ្នំនៃប្រទេសថៃរាប់រយឆ្នាំមកហើយដែលភាគច្រើនមកពីប្រទេសវៀតណាម
ទីបេ នេប៉ាល់ ឡាវ ភូមា និងចិន។ ដើម្បីទៅដល់ភូមិរបស់ពួកគេ
យើងត្រូវធ្វើដំណើរដោយការជិះក្បូនទៅកាន់ភូមិមួយនៅភាគខាងជើង។
នៅទីនោះមានកុលសម្ព័ន្ធភ្នំចំនួន៦។ ពួកគេគឺជា Lisu, Karen, Mien (Yao),
Hmong, Akha និងកុលសម្ព័ន្ធ Lahu ដែលពួកគេមានវប្បធម៌ខុសប្លែកពីគ្នា។
ភ្ញៀវទេសចរអាចស្គាល់តាមរយៈការរស់នៅរបស់ពួកគេ។
ភ្ញៀវទេសចរត្រូវជិះក្បូនតាមទន្លេ Mae Taeng
ដែលកាត់តាមព្រៃធំនៅតំបន់ភាគខាងជើង។
ផ្លូវនោះអាចធ្វើឲ្យភ្ញៀវទេសចរមើលឃើញរុក្ខជាតិបៃតងខៀវស្រងាត់នៅលើជ្រុងម្ខាងនៃច្រាំងទន្លេនៅពេលដែលវាអណ្ដែតលើទឹក។
នៅតាមផ្លូវ អ្នកនឹងមានឱកាសឃើញសត្វព្រៃនៅតំបន់នេះ
ក៏ដូចជាការនេសាទត្រីក្នុងស្រុកនៅលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់។ តោះ
ទៅមើលរូបថតនៅតំបន់នោះទាំងអស់គ្នា៕
ប្រភព៖
theculturetrip
ប្រែសម្រួល៖ sophea kheang
ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ
អត្ថបទដែលទាក់ទង
Post a Comment