នៅពេលដែលអ្នកសម្លឹងមើលទៅក្នុង Settings > General > About
ត្រង់លេខ Model កូដអក្សរពីរតួចុងក្រោយ អ្នករមែងឃើញពាក្យ LL ឫ ZA
ជាដើម។ ខណៈដែលតម្លៃរបស់ iPhone ម៉ូដែលទាំងនោះ
ក៏មានភាពខ្ពស់ទាបជាងគ្នាបន្តិចបន្តួច
ជាហេតុធ្វើឱ្យមានការលើកឡើងពីសំណាក់អ្នកប្រើប្រាស់មួយចំនួនថា
កូដ TH (ថៃ) គុណភាពចាញ់ ZA (សិង្ហបុរី) ឫ ZP (ហុងកុង) គុណភាពចាញ់ LL
(អាមេរិក) ។ តើការលើកឡើងបែបនេះ ពិតជាត្រឹមត្រូវដែរឫ ទេ?
ចម្លើយគឺមិនពិតនោះឡើយ ខណៈរាល់ទូរសព្ទ iPhone
ទាំងអស់សុទ្ធសឹងតែដំឡើងចេញពីប្រភពតែមួយក្នុងប្រទេសចិន
ដែលរួមមានរោងចក្រ Foxconn និង Pegatron ហើយរោងចក្រ Wistron នៅឥណ្ឌា
(ម៉ូដែល iPhone SE)។ ដោយឡែកកូដពីរតួចុងក្រោយនោះ
គ្រាន់តែជាកូដសម្គាល់ក្នុងតំបន់នៃទីផ្សារចែកចាយដាក់លក់ iPhone
ប៉ុណ្ណោះ ចំពោះគុណភាពសុទ្ធតែល្អដូចគ្នា។
ភាពខុសគ្នាមិនទាក់ទងទៅនឹងគុណភាពទេ
ផ្ទុយទៅវិញគ្រាន់ខុសត្រង់ភាសាក្នុងសៀវភៅណែនាំ
ដែលកំណត់តាមបណ្ដាប្រទេសនីមួយៗ។ ទៀតសោតទីផ្សារក្នុងតំបន់ខ្លះ
ទាក់ទងនឹងដុំសាកក្នុងប្រអប់បានទទួលដុំសាកក្បាល ២ ខ្លះទៀតក្បាល ៣
តម្រូវទៅតាមភាពពេញនិយមនៃការប្រើប្រាស់ព្រីភ្លើងក្នុងប្រទេសនោះ។
អ្វីដែលសំខាន់ ជាធម្មតាបើអ្នកទិញពីតាមហាងចែកចាយផ្ទាល់របស់
Apple គ្រប់ប្រទេសទាំងអស់
សុទ្ធសឹងតែមានប័ណ្ណធានាចេញពីក្រុមហ៊ុន
ផ្អែកតាមលក្ខខណ្ឌដែលបានកំណត់។
កន្លងទៅសង្កេតឃើញថា តម្លៃទូរសព្ទ iPhone កូដ TH
ជួនកាលមានតម្លៃថោកជាងដល់ទៅ ៥០ ដុល្លារធៀបនឹងកូដប្រទេសផ្សេង
ជាហេតុនាំឱ្យអតិថិជនមានភាពស្ទាក់ស្ទើរក្នុងការទិញ។ សរុបជារួម
សូមផ្លាស់ប្ដូរការគិតបែបនេះ
ព្រោះវាមិនជាបញ្ហាចោទទាក់ទងនឹងគុណភាពឡើយ
អ្វីដែលសំខាន់គឺការប្រើប្រាស់ផ្ទាល់របស់អ្នកទៅវិញទេ។
Home » បច្ចេកវិទ្យា នឹង វិទ្យាសាស្រ្ត » ពិតទេ iPhone ម៉ូដែលកូដ TH/LL/ZA/ZP មានគុណភាពខុសគ្នា?
ពិតទេ iPhone ម៉ូដែលកូដ TH/LL/ZA/ZP មានគុណភាពខុសគ្នា?
By Unknown • 10:47 PM • i បច្ចេកវិទ្យា នឹង វិទ្យាសាស្រ្ត
Subscribe to:
Post Comments
(
Atom
)




Post a Comment