NASA​ ​ចាត់​ទុក​ ​Drone​ ​ជា​យាន​ដែល​មាន​សំឡេង​រំខាន​បំផុត



    ប្រជាប្រិយភាព​នៃ​ការ​ប្រើប្រាស់​ ​Drone​ ​ក្នុង​ការ​ថត​រូប​ទាំង​កម្រិត​ទូទៅ​ដល់​ជំនាញ​ ​ហាក់​មាន​កំណើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ព្រោះ​តម្លៃ​របស់​ពួកវា​អាច​ទទួល​យក​បាន​ ​និង​ភាព​ស្រួល​ក្នុង​ការ​ប្រើប្រាស់។
    ដោយ​ឡែក​ការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ ​NASA​ ​ទៅ​លើ​យានយន្ត​ ​និង​គ្រឿង​យន្ត​សម្រាប់​ការ​បើកបរ​ប្រមាណ​ ​៣៨​ ​ប្រភេទ​ដើម្បី​រក​ថា​ ​តើ​យានយន្ត​ណា​ដែល​មាន​សំឡេង​រំខាន​ខ្ពស់​ជាង​គេ​សម្រាប់​ពេល​អនាគត? ដោយ​ជា​លទ្ធផល​ ​Drone​ ​ដែល​ប្រើប្រាស់​សម្រាប់​ការ​ថត​រូប​ ​ត្រូវ​អង្គការ​នេះ​កំណត់​ជា​យាន​បង្ក​សំឡេង​រំខាន​ខ្លាំង​ជាង​គេ​សម្រាប់​ពេល​​អនាគត។
    ការ​សិក្សា​នោះ​បញ្ជាក់​ដែរ​ថា​សំឡេង​ម៉ូទ័រ​ ​ឮ​តិចៗ​របស់​ ​Drone​ ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​រលក​សញ្ញា​ដែល​បញ្ជា​ពួក​​វា​ ​គឺ​ជា​កត្តា​ចម្បង​ ​ដែល​ជា​ពិសេស​អាច​ជ្រៀត​ចូល​ទៅ​រំខាន​ដល់​រលក​សញ្ញា​នៃ​ប្រព័ន្ធ​ ​GPS​ ​និង​ ​GSM​ ​របស់​បណ្ដាញ​គមនាគមន៍​នានា​ ​ដែល​ជា​ឧទាហរណ៍​ ​ពេល​និយាយ​ទូរសព្ទ​ ​អ្នក​អាច​ឮ​សំឡេង​ខ្យល់​ ​ឬ​និយាយ​ដាច់​ៗ៕
    ប្រភព​ sabay

    ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


    Post a Comment

     
    Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop