ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅអន្តរាគមន៍ចាប់ឃាត់ខ្លួននៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីគំរាមដុតផ្ទះ និងដុតកូនប្រុសចោល ត្រូវបានអ្នកជិតខាងជួយចាប់យកក្មេងតូចរត់គេចចេញពីទាន់ ភ្លើងបានឆេះរាលកន្ទេលមុងភួយ ។
ហេតុការណ៌នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ សីហា ២០១៧ ស្ថិតនៅផ្ទះខ្ទម
ឲកម្សត់ជាប់របងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលចាប់កូនខ្លួនឯងដុតទាំងរស់នេះ មានឈ្មោះ រុំ សុភាព អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់
មានប្រពន្ធកម្មកររោងចក្រ មានកូនប្រុសម្នាក់អាយុទើបជាង១ខួប រស់នៅជាមួយម្តាយ ឈ្មោះទូច
ចាន់ណា អាយុ៥៥ឆ្នាំ មុខរបរដើរស៊ីឈ្នួលលាងចានឲ្យគេរស់នៅផ្ទះកើតហេតុខាងលើ ។
បើតាមស្ត្រីជាម្តាយបានឲ្យដឹងថា កូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀនយូរឆ្នាំមកហើយ រហូតដល់
លែងស្គាល់ដឹងខុសត្រូវ អុកឡុកគ្រួសារ បង្កឲ្យភ័យខ្លាច គំរាមដុតកូន និងដុតផ្ទះខ្លួនឯងចោល ទើប
ប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍ ។
ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា បុរសខាងលើតាមពិតជាមនុស្សស្លូតបូតទេ មុនពេលប្រើគ្រឿង
ញៀន មិនដែលបង្កបញ្ហាក្នុងក្រុមគ្រួសារ ហើយក៏មិនដែលបង្កបញ្ហាដល់អ្នកដទៃដែរ នៅព្រឹកថ្ងៃទី១២
ខែសីហានេះ មិនដឹងថា បុរសខាងលើខឹងតូចចិត្តរឿងអ្វី បែរជាអុកឡុកក្នុងគ្រួសារ ដុតកូនតូចចោ
ល កុំតែបានចាប់ស្រវាយកចេញទាន់ មិនដឹងជាយ៉ាងណាទេ ហើយភ្លើងបានត្រឹមឆេះកន្ទេលមុងភួយ
ព្រោះអ្នកនៅក្បែរខាងបាននាំគ្នាយកទឺកមកជះជួយពន្លត់ភ្លើង ។
ជនសង្ស័យញៀនថ្នាំខាងលើ ត្រូវបានកម្លាំងនគរបាលនាំខ្លួនយកទៅប៉ុស្តិ៍ចោមចៅផ្អែកទៅតាម
បណ្តឹងរបស់ក្រុមគ្រួសារ ដើម្បីកសាងសំណុំរឿង បញ្ជូនមកផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕



Post a Comment