ភ្នំពេញ ៖ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់យ៉ាងសកម្ម តែងតែធ្វើសកម្មភាពឆក់តាមផ្លូវសហព័ន្ធរុស្ស
ក្នុងខណ្ឌពោធិសែនជ័យញឹកញាប់ ទីបំផុតអស់លក្ខ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់ កំពុងជិះកង់ទិញម្ហូប ត្រង់ចំណុចភូមិផ្លូវបេតុង ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែន
ជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៧ បានសម្រេចហើយ ជនរងគ្រោះស្រែកចោរ
ផ្អើលប្រជាពលរដ្ឋ កម្លាំងប៉ូលីសប៉ុស្តិ៍ចោមចៅ ចេញអន្តរាគមន៍ប្រដេញតាម ចាប់បានម្នាក់មុខផ្សារ
ជម្ពូវ័ន ផ្លូវជាតិលេខ៤ រីឯជនសង្ស័យម្នាក់ទៀតផ្តួលម៉ូតូរត់ឡើងលើដំបូលឃ្លាំង ត្រូវបានបងប្អូន
ប្រជាពលរដ្ឋ ជាច្រើននាក់ព័ន្ធ ហើយត្រូវបានកម្លាំងប៉ូលីសឡើងតាមចាប់បាន ពលរដ្ឋស្វាគមន៍
មួយដៃមួយជើង ទម្រាំកម្លាំងការពារឈ្នះ ដឹកជនសង្ស័យចូលប៉ស្តិ៍ប៉ូលីស ។
ជនសង្ស័យទាំង២នាក់ ជួបចំថ្ងៃស៊យ ទី១ ឈ្មោះ ឯម កៅ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ
សំណង់ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត
នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ទី២ ឈ្មោះ សាន ចំរើន ហៅ មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដើរឆក់កាបូប មានទីលំនៅ ភូមិដី
ថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហង់ ស្រីមុំ ភេទស្រី អាយុ៤២
ឆ្នាំ មុខរបរ កម្មកររោងចក្រសាន់ស្កាយ ស្នាក់នៅ ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុក
កំណើត ភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ។ ដោយឡែក សម្ភារៈក្នុងកាបូប
មានទូរស័ព្ទ២គ្រឿង លុយជាង១មុឺនរៀល ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយសម្រាកពីការងារ ជិះកង់ទៅរកទិញម្ហូប
ស្រាប់តែជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-1820
ជិះមកក្បែរ ហើយជនសង្ស័យ ម្នាក់ជិះពីក្រោយ ឈ្មោះ ឯម កៅ ឆក់យកកាបូបពីដៃហើយ បើកម៉ូតូ
រត់ឡើងតាមផ្លូវជាតិលេខ៤ឆ្ពោះទៅលិច ភ្លាមៗ ស្រែកផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចដេញតាមចាប់
ម្នាក់ ហើយតាមចាប់បានម្នាក់ទៀត សម្ភារៈយកបានមកវិញ ។
ក្រោយកើតហេតុ ជនសង្ស័យ ទោះជាបងប្អូនប្រជាពលរដ្ឋព្យាយាមប៉ុនប៉ង ស្វាគមន៍ តែត្រូវបាន
កម្លាំងប៉ូលីសរារាំងខានតែបាន នាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ ដើម្បី
បញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕






Post a Comment