ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបេនឡានផ្សារនាគមាសផ្លូវលេខ២៣៤ ភូមិ២ក្រុម១១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសចំណាស់ជនជាតិវៀតណាមម្នាក់កំពុងចែកចាយគ្រឿងញៀន ។
ជនសង្ស័យមានឈ្មោះ លឹមឡេ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដេកតាមសំ
យាបផ្ទះគេ។ នឹងដកហូតបានថ្នាំញៀនចំនួន៧កញ្ចាប់តូច និងលុយចំនួន៧ម៉ឺនរៀល។
មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដោយសារតែកំម្លាងល្បាតឃើញបុរសនោះកំពុង
តែចែកចាយគ្រឿងអោយគេនៅបេឡានផ្សារនាគមាសឃើញដូចនេះ កម្លាំងក៏ឃាត់ខ្លួនបុរសនោះ
បានតែម្ដងទៅ។
ក្រោយពីឃាត់ខ្លួនយកមកដល់ប៉ុស្តិ៍ជនសង្ស័យបានសារភាពថា គាត់ពិតជាលក់គ្រឿងមែនហើយ
ទើបលក់អស់៣កញ្ចាប់តូច ទៅអោយគេនៅសល់៧កញ្ចប់តូច ក៏ត្រូវប៉ូលិសឃាត់បានតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានប៉ូលិសប៉ុស្តិផ្សារដើមគរបញ្ជូនខ្លួនបន្តទៅកាន់អធិកា
រដ្ឋាននគរខណ្ឌទួលគោក ដើម្បីកសាងសុំនុំរឿងចាត់ការតាមនីតិវិធី៕



Post a Comment