(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ, លោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ អយ្យការនឹងបន្តចំណាត់ការនៅស្អែកទៀត នេះបើយោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីអយ្យការបានទទួលសំណុំរឿងនិងជនសង្ស័យឈ្មោះ ញឹក ប៊ុនឆៃ ហើយបានដំណើរការនីតិវិធី សាកសួររួមការពិនិត្យ ឯកសារពាក់ពន្ធ័នារសៀលនេះ អយ្យការនឹងបន្តចំណាត់ការនៅថ្ងៃស្អែកទៀតដើម្បីសម្រេចអំពីរឿងនេះ ដោយរក្សាជនសង្ស័យ នៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌»។
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ
នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិ
បាល មានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេ
ខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបាន
គេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រី
ញឹក ប៊ុនឆៃ ។
ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើ
ន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែ
ននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។
តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋា
នចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ
ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជន
ជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន
ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕





Post a Comment