ឃើញសាក់កាដូប្លុងចោល ស្មានថាគ្រាប់់បែក ពេលសមត្ថកិច្ចទៅឆែករកឃើញ ថ្នាំប្រភេទក្រវី ជាង៩០០គ្រាប់

០៦ កញ្ញា ២០១៧ - ០៧:៥៨

(កំពត)៖ ថ្នាំប្រភេទក្រវីជាង៩០០គ្រាប់ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងសាក់កាដូមួយ ដែលត្រូវបាន
ជនមិនស្គាល់អត្តសញ្ញាណ យកទៅប្លុងចោលនៅក្នុងហាង «បុស្បាមីនីម៉ាត» ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុក
 ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ។
ប្រភពមន្រ្តីនគរបាលខេត្តកំពត បានអោយដឹងថា នៅវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃនេះ កម្លាំងជំនា
ញខេត្តកំពត បានសហការជាមួយកម្លាំងនគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ ក្រោយពីទទួ
លបានព័ត៌មានពីម្ចាស់ហាង «បុស្បាមីនីម៉ាត» រាយការណ៍ថា មានគេប្លុងចោលសាក់កាដូពណ៌ខៀវ១ 
នៅក្នុងហាងរបស់គាត់ បន្ទាប់មកកម្លាំងជំនាញខេត្ត រួមជាមួយសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរ
ជាតិព្រែកចាក បានចុះធ្វើការត្រួតពិនិត្យ និងឆែកឆេរ ក្នុងសាក់កាដូ ឃើញមានថ្នាំគ្រាប់ពណ៌ពង
ក្រសាចំនួន១កញ្ចប់ធំ ដាក់ម៉ាក Reynolds មានចំនួន៩០១គ្រាប់ នឹងមានទម្ងន់ស្មើនិង២៩៩,៤២ក្រា
ម។
បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើតេស្តបានបញ្ជាក់ថា ជាប្រភេទថ្នាំក្រវី (អិចស្ត្រាហ្សី
)។ បច្ចុប្បន្នថ្នាំទាំងនេះ ត្រូវបានរក្សាទុកនៅការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋានន
គរបាលខេត្តកំពត ហើយជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ តាមរយៈការមេរ៉ាសុវត្ថិភាពដើម្បីចាត់
ការតាមនីតិវិធី៕





ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop