១៣ កញ្ញា ២០១៧ - ១០:៤៤
ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តសាមុយ(គ្លីនិកតែវណ្ណា)បើកបុកម៉ូតូCityសណ្តោងរុឺម៉ក(តុកៗ)បណ្តាលអោយមនុស្សនាក់៣បានស្លាប់ភ្លាម ក្នុងនោះមានស្រីនាក់ និងមនុស្សស្រី២នាក់ទៀតរបួសធ្ងន់។
សាក្សីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស្តារិច(សាមុយគ្លីនិកតែវណ្ណា) ពណ៌ ស ឆ្នូតក្រហម ពាក់ស្លាកលេខកំពង់ឆ្នាំង២A-១៣១៧បើកបរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុបានបុករុញពីក្រោយម៉ូតូ(តុកៗ)ដែលកំពុងបើកបរស្របទិសគ្នានៅពីមុខពេញទំហឹងក៏បណ្តាលអោយ ស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់២នាក់នៅនិងកន្លែង ហើយអ្នកបើកបរបង្កហេតុរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះជាម្ចាស់រុឺម៉កបានស្លាប់ឈ្មោះពៅ មារីន ភេទប្រុស អាយុ៤២ឆ្នាំ
មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ដោយឡែកអ្នករួមដំណើររួមមាន
១-ឈ្មោះយី សុភក្រ័ ភេទ ស្រី អាយុ ៣៨ឆ្នាំ (ស្លាប់)
២-ឈ្មោះខៃ បញ្ញា ភេទប្រុស អាយុ៤ឆ្នាំ(សា្លប់)
៣-ឈ្មោះខុន សុខលី ភេទស្រី អាយុ៣៥ឆ្នាំ(របួសធ្ងន់) ៤-ជឹម សុណា ភេទស្រី អាយុ៤៦ឆ្នាំ(របួសធ្ងន់)
អ្នកទាំងអស់មានទីលំនៅជាមួយគ្នា។
ក្រោយពេលហេតុសមត្ថកិច្ចបានយករថយន្តបង្កហេតុនិងរុឺម៉កមករក្សាទុកនៅអធិការដ្ឋាន
នគរបាលស្រុក។ ដោយឡែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី។សមត្ថកិច្ចបានសន្និដ្ឋានថា៖ ករណីនេះបណ្តាលមកពីរថយន្តបើកបរមាន
ល្បឿនលឿនខ្វះការប្រុងប្រយត្ន័៕
ប្រភពបញ្ចេញមតិ
អ្នកទាំងអស់មានទីលំនៅជាមួយគ្នា។








Post a Comment