គ្រោះថ្នាក់​ចរាចរណ៍ស្លាប់ម្នាក់របួសម្នាក់ ទាំងព្រឹកព្រលឹម នៅ​ស្រុក​ទ្រាំង

១២ កញ្ញា ២០១៧ - ១១:៤២

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗបន្ទាប់ពី​បាន​ជួប និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៤:២០នាទី​ព្រឹក​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ ស្ថិត លើផ្លូវ​ជាតិ​លេខ ២ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៣-៩៤ នៅត្រង់ចំណុច​ភូមិ​ប្រាំបី​មុំ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ។



យោងតាម​សមត្ថកិច្ច​ស្រុក​ទ្រាំង បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត ជនរងគ្រោះ​ឈ្មោះ ហង់ សារ៉េត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កំពង់​ជ្រៃ ឃុំ ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ ស្លាប់​នៅនឹងកន្លែង​កើតហេតុ អ្នករួមដំណើ​ម្នាក់ទៀត​ឈ្មោះ នាង សុភា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ដែល​បង្ករ​ហេតុ​បាន​បើក​រត់គេច​បាត់ស្រមោល ។



បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវបាន​កម្លាំង​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ៕




ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop