អត់លុយទិញថ្នាំញៀនយុវជន០៤នាក់ បែកគំនិត ធ្វើសង្ឃក្លែងក្លាយ ដើរបិណ្ឌបាតតាមភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

១២ កញ្ញា ២០១៧ - ១១:៣

ខេត្តកំពត ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ សីហា ២១០៧​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ដងទង់ បាន​ស្ទាក់​ចាប់​សង្ឃ​ក្លែងក្លាយ ចំនួន​៤​នាក់ ដែលដើរ​បិណ្ឌបាត ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ ។


សង្ឃ​ក្លែងក្លាយ​៤​នាក់​នោះ 
១.​ឈ្មោះ លឹ​ម ចាន់​វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា ស្រុក​ដងទង់
២.​ឈ្មោះ អ៊ូ វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ស្រុក​ដងទង់ 
៣.​ឈ្មោះ អ៊ី​ម ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ 
​៤.​ឈ្មោះ ញិ​ន ខ្នា​ក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រាន​ទុំ ឃុំ​ស្រែ​ជា ស្រុក​ដងទង់​។


បន្ទាប់​ពី​ឃាត់ខ្លួន​ជន​ក្លែងបន្លំ​ទាំង​៤​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ឃើញ​ថា សុទ្ធតែ​មាន​សារធាតុ​ញៀន​៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop