ម្ចាស់ហាងបញ្ចាំនានា នៅសង្កាត់ទឹកល្អក់៣ សម្រុកជម្លៀសម៉ូតូគ្មានឯកសារត្រឹមត្រូវចេញទៅទុកនៅឃ្លាំងដែលនៅក្បែរនោះសិន

ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងចម្រុះខណ្ឌទួលគោក ដែលដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ចុះត្រួតពិនិត្យហាងបញ្ចាំ២៤ម៉ោង នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រយៈពេល២ថ្ងៃមក។


ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរហាងបញ្ចាំទាំងនោះបានឲ្យ ដឹងថាម្ចាស់ហាងដែលមិនទាន់បាន
ត្រួតពិនិត្យនោះកំពុងសម្រុកយកម៉ូតូដែលគ្មានឯកទៅ លាក់ទុកនៅក្បែរនោះ ហើយយកម៉ូតូមាន
ឯកសារត្រឹមត្រូវមកតាំងដើម្បីទុកឲ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ។
ប្រភពដដែលបន្តការត្រួតពិនិត្យរបស់សមត្ថកិច្ចខណ្ឌទួលគោកនេះ ធ្វើឲ្យម្ចាស់ហាងខាងលើខាត
បង់ច្រើនណាស់ ពិសេសលុយកាក់ដែលត្រូវបង់ទៅអោយថ្នាក់លើនិងសមត្ថកិច្ចពាក់ព័ន្ធ ហើយមិន
ទាន់គិតដល់ម៉ូតូដែលត្រូវសមត្ថកិច្ចដកហូតទាំងនោះផង។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យរបស់អាជ្ញាធរខណ្ឌទួលគោកគឺដកហូតម៉ូតូដែលគ្មានឯកសារ
ត្រឹមត្រូវបានតែមួយថ្ងៃប៉ុណ្ណោះ។ ចំណែកថ្ងៃបន្ទាប់ម្ចាស់ហាងបញ្ចាំទាំងនោះដឹងខ្លួននិងមានការ
ភ្ញាក់ផ្អើលបន្ទាប់ពីគ្រប់បណ្តាលខណ្ឌដាក់គោលការណ៍ចុះត្រួតពិនិត្យហាងបញ្ចាំដែលបើក២៤ម៉ោងលើ២៤ម៉ោង។
ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទឹកល្អក់៣ សូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យអោយ
បានដិតដល់ ជាពិសេសត្រូវស្វែងរកឃ្លាំងដែលម្ចាស់ហាងបញ្ចាំទាំងនោះយកម៉ូតូទៅលាក់ទុកឲ្យ
ឃើញផង ព្រោះថាម៉ូតូដែលលាក់ទុកនោះភាគច្រើនជាម៉ូតូគ្មានឯកសារនិងម៉ូតូពាក់ព័ន្ធករណី
ផ្សេងៗ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop