០២ កញ្ញា ២០១៧ - ១១:២២
ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវឧកញ៉ាម៉ុងឬទ្ធី កែងផ្លូវហាណូយ ស្ថិតក្នុងភូមិប៉ាយាប សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។
នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនិក ពណ៌ស អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធីក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវហាណូយដោយមិនបានបន្ថយល្បឿន ស្របពេលនោះស្រាប់មានរថយន្តមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0789 បើកបរដោយនារីម្នាក់ តាមបណ្តោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឱ្យម៉ូតូខ្ទាតអូសជាង៣០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯនាក់បើកបររងរបួសសន្លប់ស្តូកស្តឹង និងអ្នករួមដំណើរពីក្រោយរងរបួសស្រាល ចំណែកឯរថយន្តបែកចង្កៀង និងក្រពឹតផ្នែកខាងមុខ ៕
ប្រភពបញ្ចេញមតិ
Home » ជីវិត នឹង សង្គម » នារីម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកជិះម៉ូតូសន្លប់ម្នាក់ និងរបួសស្រាលម្នាក់
នារីម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកជិះម៉ូតូសន្លប់ម្នាក់ និងរបួសស្រាលម្នាក់
By Unknown • 3:31 AM • i ជីវិត នឹង សង្គម
Subscribe to:
Post Comments
(
Atom
)






Post a Comment