ត់ដំបង៖ ជុំវិញសំណុំរឿងការជួញដូរគ្រឿងញៀនជាច្រើនក្រាមនៅតំបន់ព្រំដែន សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន២នាក់ទៅតុលាកា។
លោកវរៈសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំព្រឹកបានឃាត់ខ្លួនពីបទរក្សាទុក ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ត្រូវការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាកានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះដើម្បីអនុវត្តតាមនីតិវិធី។
ប្រភពខាងលើបន្តថា ជនសង្ស័យចំនួន២នាក់ដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាកាក្រោយការឃាត់ខ្លួន ឈ្មោះហយ សារិន ភេទប្រុស អាយុ៤៥ឆ្នាំនិងឈ្មោះទៀង អ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិគរគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដោយឡែកវត្ថុតាងដែលរឹបអូសបានក្នុងការបង្ក្រាបមានថ្នាំញៀនមេតំហ្វេតាមីនប្រភេទយ៉ាម៉ាWY ចំនួន២១៥គ្រាប់ ទម្ងន់២០,៥៨ក្រាម កាំបិត១ដើម និងសម្ភារៈបម្រើការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕



Post a Comment