កណ្ដាល៖ ជនសង្ស័យ៩នាក់ (ប្រុស) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ ខុសច្បាប់ ការឃាត់ខ្លួននេះធ្វើ ឡើងនៅវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ក្នុងក្រុមហ៊ុន 7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សង្ស័យទី១. ឈ្មោះ សុខុម សុខឃាង ហៅប៉ុយ អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល, ទី២. នីន យុទ្ធ អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់, ទី៣. ព្រិល ជីឡា អាយុ១៩ឆ្នាំ, ទី៤. ម៉ី ម៉ុក ហៅសុខមួយ អាយុ១៨ឆ្នាំ, ទី៥. ផេង ភី អាយុ១៧ឆ្នាំ មុខរបរកសិករ, ទី៦. ភាន់ ភារៈ ហៅនៅ មុខរបរកសិករ, ទី៧. សុខអេង ផានិត ហៅញ៉ អាយុ១៥ឆ្នាំ មុខរបរកសិករ ពួកគេទាំង ៦នាក់ រស់នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល, ទី៨. រ៉ឺន រៀម ហៅ រ័ត្ន អាយុ១៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឈូក ឃុំសន្លុង និងទី៩. ឈ្មោះ ជា ភាង អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ។ វត្ថុតាងចាប់យកដាវ ២ដើម, ម៉ូតូ៦គ្រឿង និងជំពាមកៅស៊ូ គ្រាប់ថ្មជាច្រើនគ្រាប់ ។
សមត្ថកិច្ចបន្តថា នៅពេលកើតហេតុក្រុមជនសង្ស័យ បានផឹកស្រាស្រវឹង ហើយជិះម៉ូតូ និង
ស្រែកឡូឡា ចូលអុកឡុកក្នុងហាងតែគុជ ស្ថិតនៅក្នុងក្រុមហ៊ុន 7NG ក្នុងពេលធ្វើសកម្មភាព
ត្រូវ បានកម្លាំងសន្តិសុខក្រុមហ៊ុន 7NG ព័ទ្ធចាប់បានក្រុមជនសង្ស័យទាំង ៩នាក់ ព្រមទាំងដ
កហូតវត្ថុតាង ដូចបានរៀបរាប់ខាងលើ ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្តាល បន្ត
អនុវត្តតាមនីតិវិធី ៕




Post a Comment