សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​មក​តុលាការ​ករណី​ចេញ​សែក​គ្មាន​ទឹក​ប្រាក់​ជាង​៤លាន​ដុល្លារ

០៣ កញ្ញា ២០១៧ - ១៧:៤១

ភ្នំពេញ​៖ស្ត្រីជាពាណិជ្ជករម្នាក់ ដែលជាប់ពាក់ព័ន្ធនឹង​ករណី​ចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារអាមេរិក បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី​០២​ខែសីហា ដើម្បីចាត់ការតាមច្បាប់។ 


មន្ត្រី​តុលាការ​ ថ្លែង​ថា​ រហូតមកដល់រសៀលថ្ងៃទី០៣ ខែសីហា នេះ​ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ​នៅ​ឡើយ​ ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ស្ត្រីរូបនេះឈ្មោះគឹម ចាន់ស្នូរ អាយុ៣១ឆ្នាំ បានត្រូវលោក ឯក សំណាង តំណាង
ក្រុមហ៊ុន អ៊ែតវូត នាំ​ខ្លួន​មក​ប្រគល់​ឲ្យ​សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធា
នីភ្នំពេញ កាលពីថ្ងៃទី០១​ ខែសីហា ដើម្បីធ្វើការសាកសួរករណីចេញ​សែក​គ្មាន​ទឹក​ប្រាក់​ចំនួនជាង៤
លានដុល្លារអាមេរិក។
ប្រភពពីសមត្ថកិច្ចបាន​ឲ្យ​ដឹងថា ស្ត្រីរូបនេះបានទិញដែកពីក្រុមហ៊ុនអ៊ែតវូតជាបន្តបន្ទាប់ មានត
ម្លៃរហូតដល់ជាង៤លានដុល្លារ ហើយពុំបានទូទាត់សងតាមការកំណត់ ទើបខាងក្រុមហ៊ុន តម្រូវ​ឲ្យ​
ស្ត្រីរូបនេះចេញសែកយកទៅទូទាត់ជំនួសប្រាក់​សុទ្ធ​វិញ។ ប៉ុន្តែពេលយកសែកទៅបើក​នៅ​ធនាគារ​ 
ទើបដឹងថា សែកនេះគ្មានទឹកប្រាក់ទេ។
ប្រភពដដែលបានអះអាងថា ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន ស្ត្រីរូបនេះបានបដិសេធចោ
ល ដោយនិយាយថា នាងបានខ្ចីប្រាក់ក្រុមហ៊ុនដើម្បីយកទៅរកស៊ីដោយ​ឲ្យ​ការប្រាក់ក្នុងមួយខែជា
ង៥ម៉ឺនដុល្លារអាមេរិក។
ក្រោយមកខាងក្រុមហ៊ុនបានតម្រូវ​ឲ្យ​នាងចេញសែកទុកជាការធានាបំណុលនេះ ទើបនាងយល់
ព្រមចេញ​ឲ្យ​ពោលគឺបានន័យថា ពុំមែនយក​សែកយកទៅសម្រាប់បើកប្រាក់ទេ គឺជាសែកសម្រាប់
ដាក់ធានាប៉ុណ្ណោះ។​
មជ្ឈដ្ឋាន​មួយ​ចំនួន​ កំពុង​រង់ចាំ​មើល​ថា​ តើ​ជោគវាសនា​ស្ត្រី​រូប​នេះ​ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាង​
ដូចម្ដេច​ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop