Samsung កម្ពុជា ប្រកាស​ប្រមូល Galaxy Note 7 ដូរ​ឲ្យ​លុយ​វិញ ត្រឹម​ថ្ងៃ​ទី​៣១ មីនា នេះ

Samsung ប្រកាស​ជូន​ដំណឹង​សាជាថ្មី​ម្តង​ទៀត​ដល់​អតិថិជន Galaxy Note7 ទាំង​អស់​ថា កម្មវិធី​ប្តូរ Galaxy Note 7 យក​ទឹក​ប្រាក់​វិញ នឹង​បន្ត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ។
នៅ​កម្ពុជា អតិថិជន Galaxy Note7 អាច​យក​ទូរសព្ទ​មក​ប្តូរ​យក​ទឹក​ប្រាក់​ដែល​ខ្លួន​បាន​ទិញ។
កម្មវិធី​នេះ​នឹង​បន្ត​ត្រឹម​ថ្ងៃ​ទី​៣១ មីនា ២០១៧ នេះ​ប៉ុណ្ណោះ នៅ​គ្រប់​ហាង​ដែល​នាំ​ចូល​ផលិត​ផល Samsung ផ្លូវការ​នៅ​កម្ពុជា៖
  • សម្រាប់​អតិថិជន​ដែល​បាន​ទិញ​ពី​ហាង Apsara, KLD ឬ Nika ដែល​ជា​អ្នក​នាំ​ចូល​ផលិត​ផល Samsung ផ្លូវ​ការ សូម​ទៅ​កាន់​ហាង KLD ទល់​មុខ​អគារ​ភ្នំពេញ​ថៅវើ ហាង Apsara នៅ​ជិត​ផ្សារ​ដេប៉ូ ឬ​ហាង Nika ជិត​ស្តុប​បូក​គោ។
  • សម្រាប់​អតិ​ថិ​ជន​ដែល​មិន​បាន​ទិញ​ពី​ហាង Apsara, KLD ឬ Nika សូម​ទៅ​កាន់​ហាង​ដែល​អ្នក​បាន​ទិញ​ដើម្បី​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​ហាង​ទាំង​នោះ​សម្រាប់​កម្មវិធី​នេះ។

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop