តោះទៅមើលទេសភាពស្រស់ស្អាតនៃកោះទន្សាយតិចមើល


     កោះទន្សាយ​គឺជា​កោះ​មួយក្នុង​ចំណោម​កោះ​ទាំង​១៣​នៅ​ក្នុង​ដែនសមុទ្រ ខេត្ដ​កែប ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍នៅ​លើ​កោះ​នោះ​គឺ​មាន​រុក្ខជាតិ​ស្រស់​ត្រកាល និង​អាកាសធាតុ​ត្រជាក់​ស្រួល ចំណែក​នៅ​លើវាល​ខ្សាច់​ដ៏​សក្បុស​មាន​សំលេង​ទឹក​រលកបោក​ប៉ះ​នឹង​ថ្ម​ដែល​ដុះ​ប៉ប្រះ​លើ​ផ្ទៃ​ទឹក​ធ្វើ​ឱ្យភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​លំហែកាយ​នៅ ទីនោះ​មិន​ចេះ​ជិនណាយ​ឡើយ ។ លោកស្រី​លី វួ​យ​អាយ ប្រធាន​សហគម​ន៍​ប្រជាពលរដ្ឋ​នៅ​កោះទន្សាយ​មានប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​កោះទន្សាយ​មានប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១៤​គ្រួសារ ។ កាលពី​ឆ្នាំ​១៩៩៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន អញ្ជើញ​មក​កោះទន្សាយ​នេះ​ម្ដង​ដែល​កាលណោះ​សម្ដេច​បាន​ផ្ដល់​នូវ​កាំបិត ចប ហើយសម្ដេច​បាន​ប្រាប់​ថា ផ្លែ​ដូង​របស់​ប្រជា​ពល​ដ្ឋនៅ​លើ​កោះ​នេះ​មិន​ឱ្យ​មន្ដ្រីខេត្ដ​យកពន្ធ​ពីពួក​គាត់​ទេ ។ ការ​បង្កើត​សហគមន៍​នៅ​លើកោះទន្សាយ​នេះពិតជា​ធ្វើ​ឱ្យ​ពួក​គាត់​មានជីវភាព​ធូរធារ​មួយ​កំរិត​ទៀត​ដោយសារ​តែមាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មក​កំសាន្ដ​នៅតាម​បណ្ដោយ​ឆ្នេរ​នេះ​យ៉ាងច្រើន​កុះករ ម្យ៉ាងវិញទៀត មានផ្ទះ​សំណាក់​សំរាប់​ការស្នាក់​នៅ​ផង​ដែរក្នុង​តំលៃ​យ៉ាង​សមរម្យ​។




សព្វថ្ងៃនេះកោះទន្សាយគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកែប មានផ្ទះសំណាក់
ប្រហែល៨ និង ភោជនីយដ្ឋានប្រហែល ៥ បានបើកក្នុងមូលដ្ឋានកោះនោះ ដែលបម្រើសេវា
អាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជា ក្ដាម បង្កង និង ត្រី ពេលថ្ងៃសព្វថ្ងៃ មានប្រជាជន ៧ គ្រួសាររស់នៅលើកោះនេះ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។



សព្វ​ថ្ងៃ​សហគមន៍​ នេះ​មាន​ទូក​សម្រាប់​ដឹក​ភ្ញៀវ​ចំនួន​១៦​​គ្រឿង ​ទូក​មួយ​គ្រឿងៗ​​ដឹក​ភ្ញៀវ​យក​ឈ្នួល​២៥​ដុល្លារ ​ សម្រាប់​ការ​ចម្លង​ទាំង​ទៅ​ទាំង​មក។​ សម្រាប់ភ្ញៀវជាតិ អាច ដាក់បាន ៨ នាក់ក្នុង ១ ទូក នឹង ភ្ញៀវអន្តរជាតិ អាច ជិះបាន ៦ នាក់។
នៅ​ថ្ងៃ​ធម្មតា មាន​ភ្ញៀវ​ឆ្លង​ទៅ​លេង​កោះទន្សាយមាន​ចំនួន​ពី ១៥ ទៅ​២០​ទូក ប៉ុន្តែ​បើ​ថ្ងៃ​បុណ្យ​ទាន មាន​ពី​៤០​ទូក ទៅ​៥០​ទូក​ឯណោះ​។
ដូច្នេះ​បើសិនជា​មិត្ត​យុវវ័យ​បាន​ទៅ​លេង​ឆ្នេរ​សមុទ្រ ខេត្ត​កែប​ កុំ​ភ្លេច​ឆ្លង​ទៅ​កោះទន្សាយ​ណា៎!








រូបភាពភ្ញៀវដែលបានទៅរូចហើយ



និពន្ធ ដោយ​លោក កែវ ភួង សម្រួលដោយ សុខ កប


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop